ព័ត៌មានជាតិ
អាជីវករផ្សារទួលសង្កែតវ៉ាឱ្យបើកផ្សារ និងសុំផ្អាកយកថ្លៃឈ្នួលតូប
អាជីវករផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ប្រមាណ ៥០ នាក់ នៅថ្ងៃទី ២២ ខែមិថុនានេះ បានប្រមូលផ្ដុំគ្នា តវ៉ា ឱ្យអាជ្ញាធរបើកដំណើរការផ្សារលក់ដូរឡើងវិញ និងស្នើសុំឱ្យថៅកែផ្សារផ្អាកយកលុយថ្លៃតូប ខណៈផ្សារកំពុងស្ថិតក្នុងពេលបិទខ្ទប់។
អាជីវករលក់ដូរផ្សារ បានឱ្យដឹងថា ផ្សារទួលសង្កែ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបិទខ្ទប់ និងផ្អាកដំណើរការជាង ២ ខែមកហើយ ចាប់តាំងពីការផ្ទុះកូវីដខ្លាំង។

មួយរយៈពេលនេះស្ថានភាពកូវីដ វាបានធូស្បើយឡើងវិញ នៅរាជធានីភ្នំពេញ ផ្សាររដ្ឋនានា ក៍ត្រូវបានរដ្ឋបាលរាជធានីពេញ បានបើកដំណើរ ការឡើងវិញ។
ម្យ៉ាងវិញទៀត ផ្សារមិនរៀបរយនៅតាមដងផ្លូវ ខាងលិច ផ្សារសាំហាន់,និងខាងមុខ ក៍បានបើកលក់វិញ និងម្យ៉ាងទៀត រោងចក្រ នៅទល់មុខនោះ ក៍បានបើកដំណើរការឡើងវិញ។

ដោយឡែក ពួកគាត់ដែល លក់ដូរ នៅក្នុងផ្សារសាំហាន់ ដែលជាទីតាំង មានផ្លូវធំទូលាយ និងតូបលក់ដូរ មានរបៀបរៀបរយល្អ ជាងផ្សាររដ្ឋមួយចំនួនផង ពុំត្រូវបានអាជ្ញាធរ បើកអោយលក់ដូរបែបនេះទៅវិញ។
អាជីវករ ក៍បាននិយាយត្អូញត្អែរថា មួយរយះពេលកន្លងនេះពួកគាត់រស់នៅ ក្នុងតំបន់បិទខ្ទប់ លំបាកវេទនាណាស់និយាយមិនពេញខ្លះ ស្ទើរ អត់បាយហូប ណាមួយ លុយបង់ធានាគា, លុយបង់ថ្លៃផ្ទះជួល និងលុយបង់ថ្លៃតូប ដែលបិទផ្សារមិនបានលក់ដូរ ហើយត្រូវថៅកែផ្សារទារឱ្យបង់៥០ភាគរយទៀត។

ដោយសារតែស្ថានភាពសេដ្ឋកិច្ច គ្រូសារធ្លាក់ចុះ ណាមួយឃើញ ផ្សាររដ្ឋ មួយចំនួន រោងចក្រ បានដំណើរការឡើងវិញ ទើបពួកគាត់ស្នើសុំដល់អាជ្ញាធរ មេត្តាជួយសម្រួល បានបើកផ្សារសាំហាន់នេះ បានលក់ដូរ រកស៊ី ឡើងវិញដើម្បីផ្គត់ផ្គង់ជីវភាពបន្តទៅទៀត។
អាជីវករផ្សារបានឱ្យដឹងថា ប្រសិនជា រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បើកដំណើរការផ្សារនេះឡើងវិញនោះទេដោយយល់ថា ស្ថានភាពកូវីដ១៩ មិនអំណោយផល អាជ្ញាធរ គួរជួយអន្តរាគមន៍ ដើម្បី ឱ្យថៅកែផ្សារ កុំយកថ្លៃឈ្មួលតូបមួយរយៈ នៅពេល ដែល ផ្សារកំពុងតែបិទទ្វារ៕
អត្ថបទ៖ ឌីរៀ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ