ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងចាត់វិធានការរដ្ឋបាល ចំពោះអ្នកមិនគោរពការណែនាំ
កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ដោយមានការអនុញ្ញាតពី លោក ជិន ប៊ុនធឿន ដឹកនាំដោយ លោក នុត វី ប្រធានសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន របៀបរៀបរយ តាមបណ្ដោយផ្លូវសាធារណៈក្នុងមូលដ្ឋាន។

លោក នុត វី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានឱ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៥ សង្កាត់ច្រាំងចំរេះ គីឡូម៉ែត្រលេខ ៩ តំបន់ យឿត្រី។ ក្រុមការងារបានណែនាំដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរ ហាលត្រីងៀត ការដាក់តាំងស្លាកយីហោ កន្លែងចតរថយន្ត ម៉ូតូសណ្តោងរ៉ឺម៉ក ឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ការមានសណ្ដាប់ធ្នាប់ របៀបរៀបរយ លុះត្រាតែយើងម្នាក់ចូលរួមសហការជាមួយអាជ្ញាធរ ស្តាប់ការណែនាំ គឺជាការបំពេញភារកិច្ចដើម្បីឱ្យសោភ័ណភាព នៃទីក្រុង និងសុវត្ថិភាពសាធារណៈ។ ហើយកម្លាំងនឹងបន្តចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកមិនគោរពនូវបទបញ្ញត្តិ និងការណែនាំពីអាជ្ញាធរ។

អ្នកស្រី ហាស់ ណូហ្សាយ៉ា ជនជាតិខ្មែរ-ឥស្លាម ជាអាជីវកលក់ត្រីងៀតហាល បានឱ្យដឹងថា អ្នកស្រីនឹងចូលរួមសហការជាមួយអាជ្ញាធរ ហើយក៏សូមអរគុណដល់អាជ្ញាធរ ដែលបានចុះណែនាំដល់អ្នកលក់ដូរ ដើម្បីឱ្យចូលអនុវត្តស្មើៗ គ្នា។

តាងនាមរដ្ឋបាលខណ្ឌ សូមស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនត្រូវដាក់តាំងរបស់របរលក់ដូរ ឬយកផ្លូវសាធារណៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតឡើយ។ ក្នុងករណីមិនចូលរួមសហការ ហើយនៅតែបន្តយកផ្លូវសាធារណៈមកដាក់តាំងលក់របស់របរដោយគ្មានសណ្ដាប់ធ្នាប់ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល៕
អត្ថបទ ៖ សំណាង







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


