Connect with us

ព័ត៌មានជាតិ

មហាសេដ្ឋីវ័យក្មេង ឡេង ណា​វ៉ា​ត្រា បោះទុន​វិនិយោគ ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ

បានផុស

នៅ

​បន្ទាប់ពីទទួលបាន​នូវ​ភាពជោគជ័យ​ខ្លាំង ក្នុងវិស័យអចលនទ្រព្យ មហាសេដ្ឋីវ័យក្មេងបំផុតនៅ កម្ពុជា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានចាប់ផ្ដើមបោះទុនវិនិយោគ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការផ្លូវការ ក្នុងពេលឆាប់ៗនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចសម្ភាសជាមួយនឹងគេហទំព័រ Okhna News អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានបង្ហាញពីគោលបំណងធំរបស់លោក ក្នុងការបង្កើតគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នាពេលនេះ​ថា​៖ “​គោលដៅរបស់ខ្ញុំ គឺត្រូវសាងសង់គម្រោងលំនៅឋានតម្លៃ ក្រោមមធ្យមនៅ២៥​ខេត្តក្រុង។ ដូច្នេះ ហើយយើងបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ដើម្បីជួយសម្រួលដល់អតិថិជន ដែលត្រូវបង់ រំលស់រយៈពេលវែង ” ។​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឡេង ណា​វ៉ាត្រា ឃែ​ភី​ថ​ល ម​.​ក មានទីស្នាក់ការកណ្ដាលស្ថិតនៅលើ អគារលេខH07 B នៃមហាវិថី អូ​ស៊ី អាយ ស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា រាជធានីភ្នំពេញ​។

អភិបាល និងជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណា​វា​ត្រា ឃែ​ភី​ថ​ល ម​.​ក លោក សេង សុខុម មានប្រសាសន៍ថា​៖ “​ជា ជំហានដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុយើងខ្ញុំ គឺ ផ្ដល់សេវា​ឥណទាន​ សម្រាប់អតិថិជន ដែលទិញលំនៅឋានរបស់ បុរី ឡេង ណា​វ៉ា​ត្រា​”​។

​លោកបន្តថា យើងនឹងរួមសហការជាមួយនិងដៃគូ ដែលមានកន្លងមក ដើម្បីអភិវឌ្ឍន៍ និងជួយ សង្គមជាតិយើង។ ជាការពិតណាស់ វិស័យហិរញ្ញវត្ថុ (​មីក្រូហិរញ្ញវត្ថុ​) គឺជាកាតាលីករដ៏សំខាន់ សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាយើង ឱ្យមានការជឿនលឿនដូចប្រទេសដទៃទៀត ។ លោកបានបន្ថែមទៀតថា ៖ “​អ្នកឧកញ៉ា ឡេង ណា​វ៉ាត្រា បង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណា​វ៉ាត្រា ឡើង ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមានចំណូលទាប (​ក្រោម មធ្យម​) អាចទិញលំនៅឋានបានស្នាក់នៅ និងបន្តប្រកបការងារ បានដោយរលូន និង មានភាពកក់ក្ដៅ ដល់ការរស់នៅពិសេសដល់ស្រទាប់យុវវ័យ ”​។

​គិត​ត្រឹម​ឆ្នាំ​២០២១​នេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសរុប ចំនួន ៨៣គ្រឹះស្ថាន ក្នុងនោះក៏មានគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឡេង ណា​វ៉ា​ត្រា ឃែ​ភី​ថ​ល ម​.​ក ដែល កំពុងត្រៀមខ្លួនបម្រើដល់អតិថិជនផងដែរ៕

អត្ថបទ៖ ស៊ុនហួត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម