សេចក្ដីជូនដំណឹង
សិស្សមានជីវភាពខ្សត់ខ្សោយ និងធ្លាក់បាក់ឌុប និស្សិត រ៉ិន សុធីប ចែកបទពិសោធន៍ជីវិតឱកាសទទួលអាហារូបករណ៍ ១០០% (វីដេអូ)
ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៣ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលរួចមកហើយកាលចុងខែវិច្ឆិកាកន្លងទៅ ដោយសិស្សជាច្រើនកំពុងអបអរសាទរចំពោះលទ្ធផលជ័យជំនះរបស់ខ្លួន ទន្ទឹមនឹងនេះក៏មានសិស្សមួយចំនួនធំទទួលបានលទ្ធផលមិនគាប់ប្រសើរ ឬធ្លាក់ការប្រឡងនេះឯង។
ជឿថាមានសិស្សមួយចំនួនកំពុងតែមានអារម្មណ៍មិនល្អតូចចិត្តបាក់ទឹកចិត្តចំពោះលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ ហើយកំពុងជ្រើសរើសផ្លូវដើរបន្តទៅមុខ ហើយក៏មានសិស្សមួយចំនួនបោះបង់ចោលតែម្តងនូវវិញ្ញាសារក្នុងនាមជាសិស្ស។ និស្សិតកំពុងសិក្សាថ្នាក់ឆ្នាំទី៣ម្នាក់ដែលផ្តើមជីវិតក្នុងក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយ ហើយគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលារៀននៅភ្នំពេញម្នាក់ ហើយក្រោយមកមានឱកាសប្រឡងជាប់ទទួលអាហារូបករណ៍សិក្សាឥតថ្លៃពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប កញ្ញា រុិន សុធីប បានចេញវីដេអូមកចែករំលែកបទពិសោធន៍ជីវិត បង្ហាញដល់ប្អូនៗសិស្សដែលទើបប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុបមានជីវភាពខ្សត់ខ្សោយ និងប្រឡងធ្លាក់ គួរតែមើលវីដេអូនេះឲ្យបានចប់។

និស្សិតមកពីខេត្តសៀមរាប រុិន សុធីប ដែលទទួលបានអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជំនាន់ទី១ បានលើកឡើងថា ដឹងថាប្អូនៗពិបាកក្នុងការសម្រេចចិត្ត, ប្អូនៗកំពុងតែវិលវល់, ប្អូនៗខ្លះកំពុងតែបាក់ទឹកចិត្ត ពេលប្រឡងធ្លាក់, ប្អូនៗខ្លះក៏មាន សម្ពាធក្នុងគ្រួសារ ប្អូនៗត្រូវចាំថា លើលោកនេះ យើងមានសម្ពាធប៉ុណ្ណឹង មានអ្នកផ្សេងមានសម្ពាធជាងយើងទៀត។ សំខាន់ដាច់ខាតយើងមិនគួរបោះបង់ចោលការសិក្សាឡើយ ទោះប្រឡងធ្លាក់ឬជាប់។
នៅក្នុងវីដេអូឃ្លីបប្រមាណ ១៨នាទី និស្សិតរូបនេះបានបង្ហាញពីការប្រឹងប្រែងតស៊ូរបស់នាង ទាំងជាភាសាអង់គ្លេស និងមានជាភាសាខ្មែរ។ នាងបាននិយាយថា៖ «ខ្ញុំនឹងក្រុមមិត្តនិស្សិតជាច្រើនដែលទទួលអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺទទួលភាពកក់ក្ដៅប្រៀបដូចជាឪពុកទីពីរ ទោះអ្នកឧកញ៉ាមានការលំបាកប៉ុណ្ណា គាត់តែងតែផ្ដល់ស្នាមញញឹមនិងមើលថែពួកខ្ញុំ»។
កញ្ញា រ៉ិន សុធីប និយាយបន្តថា៖ វិន័យ- ការសេពគប់ -បទពិសោធន៍អនុវត្តការងារ, បង់ថ្លៃសាលា 100% -ថ្លៃទឹក -ថ្លៃភ្លើង -កន្លែងស្នាក់នៅ-អាហារហូបចុក -ប្រាក់ចំណូលប្រចាំខែ ប្អូនៗបញ្ចប់បរិញ្ញាប័ត្រ អាចបន្តយកអនុបណ្ឌិតនិងបណ្ឌិត បានទៀត។ នេះជាកាពិត អ្នកដែលអាចតស៊ូគោរពវិន័យ រៀនចប់បរិញ្ញាប័ត្រជាមួយអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 100%និងទទួលបានកាងាធ្វើ។ ជាពិសេសទទួលបានភាពរឹងមាំ ទោះចេញធ្វើការ ឬធ្វើអាជីវកម្មផ្ទាល់ខ្លួន គឺមានជំនាញ វិជ្ជាជីវៈ មានភាពរឹងមាំរួមជាមួយបទពិសោធន៍ជីវិតដ៏ល្អ។ បើប្អូនៗមានការរៀបផែនការសិក្សា ខុសពីជីវភាពយើង ប្រឈមនឹងរៀនមិនចប់ចង់មិនចប់ដើម។
និស្សិតដែលមានវ័យ២០ឆ្នាំស្តើងរូបនេះ បានផ្តល់យោបល់ដល់ប្អូនៗដែលមានជីភាពខ្សត់ខ្សោយ គួរជ្រើសរើសអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើទោះបីជាមានវិន័យតឹងរឹងបន្តិចនឿយហត់ការងារខ្លះ តែកក់ក្ដៅ, បង់ថ្លៃសាលា 100% -ថ្លៃទឹក -ថ្លៃភ្លើង -កន្លែងស្នាក់នៅ-អាហារហូបចុក -ប្រាក់ចំណូលប្រចាំខែ៕

ទស្សនាវិដេអូខាងក្រោមនេះ ៖
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


