ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពធ្វើប្រធានសមាគមសិល្បៈចេញសិន
នៅម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រឱ្យអ្នកឧកញ៉ា ឡែង ណាវ៉ាត្រា ធ្វើជាប្រធានសមាគមសិល្បៈដើម្បីអាចជួយដោះស្រាយបញ្ហាប្រឈមធំៗបាន ប៉ុន្តែរំលងបានប្រមាណជាង៥ម៉ោងក្រោយមក ពោលនៅម៉ោង១០៖៥២នាទីយប់ថ្ងៃដដែល សម្ដេចតេជោ បានបង្ហោះសារលើគេហទំព័រហ្វេសប៊ុក ដោយបានស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពធ្វើជាប្រធានសមាគមនសិល្បៈនាពេលនេះចេញសិន ហើយរងចាំធ្វើជាប្រធានសមាគមសិល្បៈនាពេលក្រោយៗ។

ជាការកត់សម្គាល់ នៅក្នុងសំណេរលើទំព័រហ្វេសប៊ុកដែលសម្ដេចតេជោ បានបង្ហោះស្ដីពីការគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានការចូលរួមបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ពួកគេបានបញ្ចេញមតិថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គួរតែពន្លឿនការសាងសង់បុរីជូនអតិថិជនប្រសើរជាជាងការចង់ធ្វើជាប្រធានសមាគមសិល្បៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនជាអ្នកជំនាញខាងសិល្បៈ ដូច្នេះមិនគួរធ្វើជាប្រធានសមាគមសិល្បៈឡើយ ….។
ក្នុងសំណេរនៅលើការបង្ហោះនាវេលាម៉ោង ១០៖៥២នាទីយប់នេះ សម្ដេចអះអាងថា សម្ដេចបានអានរាល់ការបញ្ចេញយោបល់របស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកលើការដាក់បេក្ខជនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ។
ក្នុងសំណេរដែលបង្ហោះនៅម៉ោងជាង១០យប់នេះ សម្ដេចតេជោបានបញ្ជាក់ជាថ្មីម្ដងទៀតថា សម្រាប់ការបញ្ចេញមតិផ្ទាល់របស់សម្ដេច ដែលគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ គឺសម្ដេចបញ្ចេញមតិក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។ សម្ដេចបន្តថា ទោះសម្ដេចគាំទ្រឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាធ្វើជាប្រធានសមាគមក៏ពិតមែន តែសន្លឹកឆ្នោតជ្រើសរើសប្រធានសមាគមគឺស្ថិតនៅលើដៃរបស់សិល្បករ សិល្បការីនីដែលជាអ្នកមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។
សម្ដេចបានបន្តថា រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ សម្ដេចបានដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្នុងការប្រគល់ផ្ទះជូនអតិថិជន ដោយសារកប់ទុនលើដីចំនួនច្រើន។ ទោះកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។
ចំពោះការបញ្ចេញមតិថា អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មិនមែនជាអ្នកជំនាញខាងសិល្បៈ ដូច្នេះមិនគួរធ្វើជាប្រធានសមាគមសិល្បៈឡើយ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា រាល់បុគ្គលដែលចង់ធ្វើជាប្រធានសមាគម មិនតម្រូវថាទាល់តែចេះសិល្បៈទើបអាចធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ សម្ដេចបានលើកជាឧទាហរណ៍ក្នុងក្របខណ្ឌនៅកម្ពុជាជាក់ស្ដែងថា រដ្ឋមន្ត្រីក្រសួងវប្បធម៍កម្ពុជាមិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលមិនចេះសិល្បៈ គឺអាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ លើសពីនេះ សម្ដេចបានលើកឧទាហរណ៍ជាក់ស្ដែកក្នុងប្រទេសថៃថា ពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ សម្ដេចបន្ថែមថា ប្រទេសមួយចំនួន រដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យទេ តែរដ្ឋមន្ត្រីសុខាភិបាលនោះអាចគ្រប់គ្រងលើវិស័យសុខាភិបាលបាន។
ក្នុងសំណេរដែលសម្ដេចតេជោ ផ្សព្វផ្សាយនៅម៉ោងជាង១០យប់ដដែល សម្ដេចបន្ថែមថា ដើម្បីងាយស្រួល សម្ដេចស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាងចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។
សម្ដេចបញ្ជាក់ម្ដងទៀតថា គំនិតរបស់សម្ដេច គឺមិនចង់ឃើញការលំបាករបស់សមាគមសិល្បៈ ក្នុងការស្វែងរកថវិកាដើម្បីជួយដល់សិល្បករ សិល្បការិនីដែលជួបការលំបាកឡើយ។ សម្ដេចតេជោ ឱ្យដឹងថា ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយសម្ដេចប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើនដើម្បីជួយសិល្បករសិល្បការិនីដែលជួបការលំបាក។
សម្ដេចតេជោ បានបង្ហាញក្ដីសង្ឃឹមថា សមាគមសិល្បៈនឹងរកបានប្រធានសមាគមដែលល្អ មានលទ្ធភាពជួយសិល្បករសិល្បការិនីបាន។ សម្ដេចក៏បានប្រាប់ទៅកាន់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យរងចាំធ្វើជាប្រធានសមាគមសិល្បៈនាពេលក្រោយក៏មិនទាន់ហួសពេលដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


