ព័ត៌មានជាតិ
ពីរថ្ងៃជាប់គ្នា ខេត្តព្រៃវែងហាក់មានការធ្លាក់ចុះនៃការឆ្លងជំងឺកូវីដ-១៩
តាមការសង្កេត រយៈពេលពីរថ្ងៃជាប់គ្នានេះ ខេត្តព្រៃវែងដូចជាមានសញ្ញាល្អនៃអត្រាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលចំនួនអ្នកឆ្លងមានត្រឹមតែ៣៦នាក់ប៉ុណ្ណោះ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ខុសពីការរកឃើញកន្លងមក ដោយក្នុងមួយថ្ងៃរដ្ឋបាលខេត្តរកឃើញអ្នកឆ្លងចាប់ពី៣០នាក់ឡើងក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍ដែលរដ្ឋបាលខេត្តបានបង្ហាញ នៅថ្ងៃទី២៣ ខែមិថុនា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២នាក់ និងថ្ងៃទី២៤ ខែមិថុនា រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងត្រឹមតែ១៤នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់ម្នាក់ ដែលចំនួននេះ គឺជាសញ្ញាល្អមួយនៃអត្រាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង។
គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១,២៩១ នាក់ព្យាបាលជាសះស្បើយ៨១២នាក់ កំពុងសម្រាកព្យាបាលចំនួន៤៦១នាក់ និងស្លាប់១៩នាក់៕
អត្ថបទ ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន