ព័ត៌មានជាតិ
ការថែទាំនិងផ្ដល់ចំណីឱ្យសត្វតោដែលដកហូតធ្វើដូចម្ចាស់ដើមដែរ
ការផ្ដល់ចំណីឱ្យសត្វតោដែលសមត្ថកិច្ចដកហូតពីជនជាតិចិនយកទៅរក្សាទុកនៅសួនសត្វព្រៃភ្នំតាម៉ៅគឺធ្វើឡើងដូចគ្នាទៅនឹងម្ចាស់ដើមផ្តល់ឱ្យសាច់ឆៅប្រមាណ ៦ គីឡូក្រាមក្នុងមួយថ្ងៃ។
មន្ត្រីអភិរក្សនៅសួនសត្វភ្នំតាម៉ៅ លោក យ៉ុង រតនា បានប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី ៣០ ខែមិថុនានេះថា ការផ្ដល់ចំណីសាច់គោ គឺដូចម្ចាស់ដើម ៦ គីឡូដែរ។

នៅពេលដែលសួរថា លោកយល់យ៉ាងណាចំពោះពលរដ្ឋលើកឡើងថា មិនមានការថែទាំងបានល្អដូចម្ចាស់ដើម?លោក យ៉ុង រតនា មិនធ្វើការឆ្លងតបអ្វីទេ តែលោកថា បើប្រៀបធៀបជាមួយសត្វតោនៅភ្នំតាម៉ៅ សត្វតោដែលសមត្ថកិច្ចដកហូតយកមកនោះ មានលក្ខណៈស្គមជាងសត្វតោនៅភ្នំតាម៉ៅ ប៉ុន្តែបើនិយាយពីចំនួនសាច់ដែលវាស៊ីច្រើនជាងសត្វតោនៅភ្នំតាម៉ៅ ខណៈតោនៅភ្នំតាម៉ៅ ផ្តល់ត្រឹមតែ ៤ គីឡូវក្នុងមួយថ្ងៃ។
លោកប្រាប់ថា ពេលនៅម្ចាស់ដើម គឺស្ងោសាច់ឱ្យឆ្អិនហើយបានយកឱ្យស៊ី ដូច្នេះ សាច់ហ្នឹងវាបាត់បង់ជីវជាតិស្រស់សម្រាប់ទ្រទ្រង់សារពាង្គកាយតោហ្នឹងហើយ។ លោកបន្តថា ” សម្រាប់តោភ្នំតាម៉ៅ ខាងខ្ញុំផ្ដល់ឱ្យសាច់គោមួយថ្ងៃ ៤ គីឡូ ខណៈដែលតោភ្នំតាម៉ៅគឺធាត់លើសគីឡូ”។

អាជ្ញាធរចម្រុះ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា បានចុះធ្វើការដកហូតយកសត្វតោឈ្មោលមួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សត្វតើឈ្មោល មានទម្ងន់ ៧០ គីឡូត្រូវបានបុរសជនជាតិចិនចិញ្ចឹមតាំងពីតូច រហូតដល់មានអាយុប្រមាន ១ឆ្នាំកន្លះ ដោយឱ្យវាស៊ីសាច់ឆៅ ៦ គីឡូក្រាមក្នុង១ថ្ងៃ។
ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋានដើម្បីចុះដកពីជនជាតិចិនដែលបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។

នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើពីសំណាក់បុរសជនជាតិចិន ទើបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វើការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុក។
លោកបន្តថា ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់៕ អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


