ព័ត៌មានជាតិ
ដើមឈើ១៦ដើមបាក់រលំ របួសមនុស្សម្នាក់និងខូចកង់បីមួយគ្រឿង ដោយភ្លៀងលាយខ្យល់កន្ត្រាក់ កាលពីល្ងាចមិញនេះ
ភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកខ្លាំងកាលពីល្ងាចមិញនេះ បានបណ្តាលឲ្យបាក់រលំដើមឈើសរុបចំនួន១៦ដើម និងបាក់មែកប្រមាណជាង២០ដើម នៅទូទាំងរាជធានីភ្នំពេញ និងបានធ្វើឲ្យរបួសមនុស្សម្នាក់ និងខូចខាតកង់បីមួយគ្រឿងផងដែរ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ មិថុនានេះថា កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៤និង០០នាទីម្សិលមិញនេះ ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកខ្លាំង បានធ្វើឲ្យបាក់រលំដើមឈើសរុបចំនួន១៦ដើម និងបាក់មែកប្រមាណជាង២០ដើម នៅទូទាំងរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភ្លាមៗនោះមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានបានកាត់សម្រួល ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានភ្លាមៗ។

លោកបន្តថា ក្នុងចំនួនដើមឈើដែលបានបាក់រំលំនេះ ក្នុងនោះរួមមាន៖ ១. សង្កាត់វត្តភ្នំ ដើមគគីរ ០៦ដើម មុខកាត់ ២០សង់ទីម៉ែត្រ និងដើមគ្រាប់បែក ០១ដើម មុខកាត់ ៧០សង់ទីម៉ែត្រ នៅរង្វង់មូលវត្តភ្នំដែលបានរលំកាត់ទទឹងផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍ បានសហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ធ្វើការកាត់ចេញភ្លាមៗ។ ២. សង្កាត់ស្រះចក ដើមឈើធ្នង់ ០៣ដើម មុខកាត់ ០.០៥ម៉ែត្រនៅគល់ស្ពានកម្ពុជាជប៉ុន និងដើមក្ងោក ០១ដើម មុខកាត់ ៤០សង់ទីម៉ែត្រ នៅផ្លូវជាតិលេខ៥ និងមែកគគីរយះមែកមួយមែក មុមុខកាត់២០សង់ទីម៉ែត្រ នៅផ្លូវ៤៧។ ៣. សង្កាត់ផ្សារថ្មី៣ ដើមឥន្ទនេល បាក់មែក ០២ដើម មុខកាត់ ១៥សង់ទីម៉ែត្រ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវនរោត្ដម និងមែកត្របែកព្រៃ បាកបាក់មែកមុខកាត់២០សង់ទីម៉ែត្រចំនួន០១ដើម នៅផ្លូវលេខ៥៣។ ៤. សង្កាត់ផ្សារចាស់ ដើមត្របែកព្រៃរយះមែក០១ដើម មុខកាត់៥សង់ទីម៉ែត្រនៅផ្លូវនរោត្ដម។ ៥. ខណ្ឌទួលគោក បាក់ឈើមឈើចំនួន៤ដើម បណ្តាលឲ្យរបួសមនុស្សម្នាក់និងខូចខាតកង់បីមួយគ្រឿង និង ៦. នៅខណ្ឌ៧មករា បាក់ចំនួន១ដើម។ សរុប១៦ដើម កម្លាំងប្រជាការពារខណ្ឌ បានសហការកាត់ និងប្រមូលដឹកចេញ ដើម្បីកុំឲ្យស្ទះចរាចរណ៍។



លោកបន្តទៀតថា ចំពោះដើមឈើដែលដួលរលំហើយអាចដាំវិញបាន លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ត្រីជំនាញធ្វើការដាំឡើងវិញផងដែរ។ ក្រៅពីនេះកម្លាំងប្រជាការពារខណ្ឌ ក៏បានប្រើប្រាស់ម៉ូតូអនាម័យរបស់រដ្ឋបាលខណ្ឌ ចុះប្រមូលសំរាមដែលនៅជាប់មាត់អណ្តូងលូ ដើម្បីឲ្យទឹកភ្លៀងហូរចូលលូបានលឿន ជួយកាត់បន្ថយការជន់លិចដោយទឹកភ្លៀងផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី