ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផា ផ្លាស់ប្ដូរការងារទៅជាមន្ទីរពេទ្យឌីជីថល ដោយអ្នកជំងឺត្រូវមានប័ណ្ណ
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា បានផ្លាស់ប្ដូរការងារទៅជាមន្ទីរពេទ្យឌីជីថល ដោយលែងប្រើក្រដាសស្នាមច្រើន និងដំណើរការការងារមានភាពលឿនឆាប់រហ័ស។

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្នមន្ទីរពេទ្យធ្វើកាតឌីជីថល QR Code ជូនអ្នកជំងឺ ដោយបញ្ចូលរាល់ទិន្នន័យរបស់អ្នកជំងឺចូលទៅក្នងកាតតូចមួយ គឺលែងប្រើក្រដាសច្រើន ដែលមានការស្មុគស្មាញ និងពិបាករក្សាទុកទៀតហើយ។
លោក គី សង់ទី មានប្រសាសន៍បន្តថា៖ “ហើយដល់សម័យកូវីដនេះទៀត កាន់តែមានប្រយោជន៍ល្អ ព្រោះយើងចៀសវាងការកាន់ក្រដាសឯកសារព័ត៌មានរបស់អ្នកជំងឺចេញពីកន្លែងមួយទៅកន្លែងមួយ ដោយអ្នកជំងឺខ្លះគេងពេទ្យយូរ អាចមានឯកសារក្រដាសស្នាមហ្នឹងជាងកន្លះគីឡូ [គីឡូក្រាម] ហើយកាន់ពីកន្លែងមួយទៅកន្លែងមួយអាចជាប្រភពនៃការឆ្លងមេរោគផងដែរ”។

ប្រធានមន្ទីរពេទ្យគន្ធបុប្ឆារូបនេះ មានប្រសាសន៍បន្ថែមថា៖ “អ៊ីចឹងយើងប្រើប្រព័ន្ធ I.T (បច្ចេកវិទ្យាព័ត៌មានវិទ្យា) មានតែ QR Code ប្រើលើប្រព័ន្ធកុំព្យូទ័រ មានសុក្រឹតភាព និងងាយស្រួលតាមដានព័ត៌មានអ្នកជំងឺ។ ការប្រើប័ណ្ណនេះមានភាពងាយស្រួល និងទទួលបានលទ្ធផលល្អ”។
លោក គី សង់ទី បានឱ្យដឹងទៀតថា មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្ដើមសាកល្បងប្រើប័ណ្ឌពិគ្រោះព្យាបាលជំងឺ តាំងពីដើម្បីឆ្នាំ២០២១នេះមក ព្រោះបុគ្គលិកមន្ទីរពេទ្យត្រូវការពេលវេលាដើម្បីរៀនសូត្រ និងផ្លាស់ប្ដូរទម្លាប់ការងាររជាង២៧ឆ្នាំមកហើយ ទៅលើការធ្វើការតែលើក្រដាសស្នាម ប្ដូរមកប្រើប្រព័ន្ធការងារឌីជីថលវិញ។

គួរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាគ្រប់សាខាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាម បានចាប់ផ្ដើមប្រើកាត ឬប័ណ្ឌពិគ្រោះព្យាបាលជំងឺ ជាផ្លូវការនៅខែមិថុនាថ្មីៗនេះ ដោយតម្រូវគ្រប់អ្នកជំងឺរាល់ពេលមកប្រើប្រាស់ សេវាពិគ្រោះ តាមដានផ្ទៃពោះ និងសម្ភព គឺត្រូវធ្វើប័ណ្ណនេះនៅមន្ទីរពេទ្យផ្ទាល់ដោយឥតបង់ប្រាក់ ហើយត្រូវបង្ហាញប័ណ្ណនេះដល់បុគ្គលិកមន្ទីរពេទ្យនៅពេលប្រើសេវាព្យាបាលដើម្បីតាមដានព័ត៌មាន និងស្ថានភាពរបស់អ្នកជំងឺ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


