ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យសម្រាលកូនជូនស្ត្រីវិជ្ជមានកូវីដម្នាក់ បានដោយជោគជ័យ
ស្ត្រីម្នាក់ផ្ទុកជំងឺកូវីដ១៩ បានសម្រាលកូនស្រីដោយសុវត្ថិភាពទាំងម្តាយ និងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតគិរី។
បើតាមការអះអាងពីលោកវេជ្ជបណ្ឌិត ជា សុខចិន្តា ដែលប្រចាំការព្យាបាលនៅមណ្ឌលព្យាបាលខាងលើបានឲ្យដឹងថា ស្ត្រីដែលឆ្លងទន្លេបានជោកជ័យនោះ បានយកសំណាកទៅពិនិត្យហើយរកឃើញវិជ្ជមានកូវីដ១៩ យកមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី តាំងពីថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិតបន្តថា ស្ត្រីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយជោកជ័យមានឈ្មោះ យ៉ែម មិថុនា មានទីលំនៅ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយបានមកសម្រាលនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
បច្ចុប្បន្នទាំងម្តាយនិងកូនត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការ។

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្រុមគ្រួសារ អ្នកជំងឺ បានសម្ដែងការគោរពកោតសរសើរ ចំពោះការតាំងចិត្ត ភាពអង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងផ្លូវកាយផ្លូវចិត្ត ក្នុងការបម្រើសេវា សុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានជំងឺកូវីដ១៩៕
អត្ថបទ ៖ វុទ្ធឦសាន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


