Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ មានទាំងអ្នកប៉ះកង់ និងសិស្សសាលាយកមកសួរនាំ​

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ក្នុងនោះមានទាំងអ្នកប៉ះកង់ និងសិស្សសាលា ដែលជា​មុខសញ្ញា​ឆក់​ទ្រព្យសម្បត្តិ​​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​លើ​ដងផ្លូវ​កន្លងមក​។

ការឃាត់ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទី​១​ឈ្មោះ ផាត មិថុនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ប៉ះ​កង់ ស្នាក់​ភូមិ​តាងួន សង្កាត់​កា​កាប​ទី​១​។ ទី​២​ឈ្មោះ ចាន់ វឌ្ឍន​វិបុល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ខណ្ឌ​ ឬ​ស្សី​កែវ​។ ទី​៣​ឈ្មោះ ចំរើន ថុ​នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ ក៏ស្នាក់នៅ​ភូមិ​តំណាក់ ខណ្ឌ​សែន​សុខ​។​ទី​៤​ឈ្មោះ ភឿន សុ​ភ័​ក្រ​ដា​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។​

សមត្ថកិច្ចបានដកហូត ម៉ូតូ​ស្កុប​ពី​ពណ៍​ក្រហម​ស៊េរី​ឆ្នាំ​២០១៩ ស្លាក​លេខ​ភ្នំពេញ 1EH-6580 និង​ស្កុប​ពី​ពណ៍​ខៀវ ស៊េរី​២០២០ ស្លាក​លេខ​ភ្នំពេញ 1II-2348​។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ដោយ​កម្លាំង​ប៉ុស្តិ៍នគរបាល​កា​កាប​ទី​១ កំពុងធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​ស្របពេលនោះ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​​ពេល​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​គេច​តែ​ត្រូវបាន​សមត្ថកិច្ច​ដេញឃាត់ខ្លួន​បាន​ភ្លាមៗ​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​កា​កាប​ទី ១ តែម្ដង​។

ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​រួច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ ខ្លួន​ពិតជា​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជាច្រើនលើក​មកហើយ​ និង​បម្រុង​ធ្វើ​សកម្មភាព​ឆក់​ទៀត​ផងដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន​នគរបាល​កា​កាប​ទី​១​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ ​៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម