ព័ត៌មានជាតិ
មានសង្ឃឹមហើយ! ក្រុមហ៊ុនជប៉ុន Yamato Green ចាប់ដៃគូជាមួយកម្ពុជាអភិវឌ្ឍលើផលិតកម្មបន្លែ
កម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី ៨ ខែកក្កដា បានឯកភាពចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” រវាងក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃស្ថានទូតជប៉ុន។

លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃស្ថានទូតជប៉ុន បានថ្លែងថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដែលមាន លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។
កត្តាទាំងអស់នេះ ភាគីទាំងពីរនឹងយកទៅអនុវត្តប្រកបដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពក្នុងភាពជាដៃគូលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មបន្លែនៅកម្ពុជាឱ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់ប្រយោជន៍ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន។

កាលពីពេលកន្លងទៅថ្មីៗនេះក្រុមហ៊ុនជប៉ុន Yamato Green បានលើកឡើងពីការអភិវឌ្ឍបង្កើនផលិតភាពផលិតកម្ម និងការនាំចេញតាសក់ផ្អែមនិងផ្លែប៊ឺ ដែលសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណ្ឌអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន។
រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងកំពុងបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការវិនិយោគលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បើទោះបីពិភពលោក ក៏ដូចកម្ពុជាដែរកំពុងជួបបញ្ហាជំងឺឆ្លងកូវីដ-១៩។

ក្រុមហ៊ុនជប៉ុន Yamato Green បានចាប់ដៃគូជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងបំណងពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានៅថ្ងៃអនាគត។
ខ្លឹមសារ MOU នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វាប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ មិនតែប៉ុណ្ណោះ MOU នេះពិតជាចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។

សូមជម្រាបថា ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍន៍វិស័យដំណាំបន្លែ តាមរយៈការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់ជប៉ុន។
ក្រុមហ៊ុនបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព៕ ដោយៈ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


