Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ភ្ជួរ​ដីស្រែ​ចម្ការ​ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ប្រភេទ​៦០​មី​លី​ម៉ែត្រ​ចំនួន​០៩​គ្រាប់​និង​គ្រាប់​៨២ចំនួន២​គ្រាប់

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ មន្ដ្រីនគរបាល រដ្ឋបាល​ឃុំ​បេង នៃ​អធិការដ្ឋាន​នគរបាល ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧត្ត​រ​មានជ័យ​។ នៅ​ថ្ងៃទី​១៤ ខែ​កក្ក​ដា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ឈ្មោះ មឿ​ន សុ​គុណ​តុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាកសិករ​រស់នៅ​ភូមិ​តា​ម៉ា ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទៅ​ភ្ជួរ​ដីស្រែ​ចម្ការ​របស់​គាត់​ក៏​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​គ្រាប់ ៦០​មី​លី​ម៉ែត្រ ចំនួន ០៩​គ្រាប់ គ្រាប់​៨២​មី​លី​ម៉ែត្រ ចំនួន ០២​គ្រាប់ និង​គ្រាប់មីន​៦៩ ចំនួន ០១​គ្រាប់ នៅត្រង់ចំណុច​គោក​តា​ថង​ខាងត្បូង​ភូមិ​បេង​ចម្ងាយ​១០​គីឡូម៉ែត្រ ហើយ​បានមក​រាយការណ៍​ជូន​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​បេង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ទីតាំង​គ្រាប់ និង​សន្និដ្ឋានថា​ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម។ បច្ចុប្បន្ន គ្រាប់​ទាំងនោះ​សមត្ថកិច្ច​យើង​បាន​រាយការណ៍​ជូន អង្គការ​ដោះមីន​កម្ពុជា មក​យកទៅ​កម្ទេចចោល​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​រួចរាល់​អស់​ហើយ។

សំណល់​គ្រឿង​ផ្ទុះសល់​ពី​សម័យសង្គ្រាមនៅ​មាន​ច្រើនកប់ក្នុងដី។ ប្រជាពលរដ្ឋ នៅ តាម តំបន់ ដាច់ស្រយាល ងាយ​រង​គ្រោះ​ថា្នក់ ពិសេសក្មេង​តូច ៗ។

ការ​ជីក​គាស់​កាយ​រុករាន​ដី​ព្រៃ​ធ្វើ​ចំការ​ងាយ​និង​គ្រោះថ្នាក់ ដោយសារ យុទ្ធភ័​ណ្ឌ មិនទាន់ផ្ទុះ។ យើង​រួមគ្នា ទប់ស្កាត់​ការ​គ្រោះ​ថ្នាក់ បណ្តាល​មក​ពី​សំណល់​គ្រឿង​ផ្ទុះ​សល់​ពី​សម័យសង្គ្រាម ក្នុង សហគមន៍យើង​ទាំងអស់គ្នា៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣៦ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម