ព័ត៌មានជាតិ
ក្មេងស្រីអាយុ៧ឆ្នាំ លង់ទឹកប្រឡាយស្លាប់ ពេលជិះកង់ទៅទិញស្លាឲ្យយាយ
ក្មេងស្រីម្នាក់ បានបាត់បង់ជីវិតទាំងវ័យក្មេង ខណៈការបាត់បង់ជីវិតនេះ ដោយសារតែយាយបង្កើតប្រើទៅទៅទិញស្លាហើយជិះកង់ធ្លាក់ប្រឡាយទឹកលង់ស្លាប់តែម្តង។ ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង០៦:១៥នាទីព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា មុនកើតហេតុយាយបង្កើតរបស់សពកុមារី បានប្រើឲ្យទៅទិញស្លាពេលនោះ កុមារីរងគ្រោះទាញកង់ជិះ ហើយស្របពេលព្រលប់ផង ក៏ជិះកង់ធ្លាក់ប្រឡាយទឹក បណ្តាលឲ្យលង់ស្លាប់តែម្តង។ សពកុមារីឈ្មោះ ហ៊ួ នីតា អាយុ០៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានលង់ទឹកប្រទ្បាយស្លាប់។

ក្រោយពីកម្លាំងផ្នែកជំនាញធ្វើកោសល្យវិច័យពិនិត្យសពឃើញថា សាកសពកុមារីខាងលើ ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន និងបានធ្វើការប្រគល់សពជូនដល់ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ទុស្សេខ្សែភ្លើងឆេះ តូបក្នុងផ្សារកំពង់ជ្រៃអស់មួយតូប បង្កការភ្ញាក់ផ្អើលទាំងយប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


