ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន(MOB)
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលបញ្ជាដឹកនាំផ្ទាល់ដោយអភិបាលខណ្ឌចុះផ្អាកអាជីវកម្មភោជនីយដ្ឋានមួយកន្លែង ដែលហ៊ានបើកទទួលភ្ញៀវពពាក់ពពូននាំឲ្យមានហានិភ័យនៃការឆ្លងកូវីដ១៩។
ប្រតិបត្តិការណ៍នោះធ្វើឡើងនៅរាត្រីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅភោជនីយដ្ឋានយីហោ MOB មានទីតាំងនៅតាមបណ្ដោយផ្លូវ២១៤ កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយសារតែមិនគោរពតាមការណែនាំរបស់អាជ្ញាធរខណ្ឌក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ។
តាមការឲ្យដឹងពីអ្នកជិតខាងថាភោជនីយដ្ឋានយីហោ MOB ខាងលើ គឺបើកដំណើរការ ទទួលភ្ញៀវពពាក់ពពូនគ្នាដោយមិនមានការរក្សាគម្លាត និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលបានណែនាំ ។ កន្លងមក អាជ្ញាធរមូលដ្ឋានបានចុះមកណែនាំជាច្រើនលើកច្រើនសារ តែភោជនីយដ្ឋានខាងលើ នៅតែមិនស្តាប់តាមការណែនាំនៅយប់ថ្ងៃកើតហេតុ គណៈបញ្ជាការឯកភាពខណ្ឌក៏សម្រេចផ្អាកអាជីវកម្ម ភោជនីយដ្ឋាន យីហោ MOB នោះជាបណ្តោះអាសន្នរង់ចាំមានការសម្រេចជាថ្មីទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ។ ចំពោះម្ចាស់ហាង ក៏បានទទួលស្គាល់នូវកំហុសឆ្គងខ្លួន និងព្រមឲ្យអាជ្ញាធរផ្អាកអាជីវកម្មខ្លួនដោយគ្មានលក្ខខណ្ឌ។


ជាមួយគ្នានោះកម្លាំងគណៈបញ្ជាការឯកភាព បានបន្តត្រួតពិនិត្យ នៅទីតាំងផ្សេងទៀតនៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីត្រួតពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងពិនិត្យតាមបណ្តាលមូលដ្ឋានអាជីវកម្មហាមឃាត់ដែលបានណែនាំឲ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដជាលទ្ធផលទទួលបានដូចជា៖ ១/បទល្មើសផ្សេងៗ៖ គ្មាន, ២/សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានធ្វើការផ្សព្វផ្សាយណែនាំបំបែកការប្រមូលផ្តុំ និងដកហូតម៉ូតូចតលើផ្លូវអត់ សណ្តាប់ធ្នាប់នៅលើផ្លូវ១៣៦ ផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សាកណ្តាល១ ចំនួន៨គ្រឿងមករក្សាទុកនៅសាលាខណ្ឌ, ៣/គ្រោះថ្នាក់ផ្សេងៗ៖ គ្មាន៤/ ស្ថានភាពអាជីវកម្ម បានបន្តការណែនាំអាជីវកម្មបាបារាំង នៅក្នុងសង្កាត់ផ្សារកណ្តាល១ សង្កាត់វត្តភ្នំ សង្កាត់ជ័យជំនះ និងសង្កាត់ផ្សារថ្មីទី៣ ឲ្យបន្តផ្អាកជាបណ្តោះអាសន្នបន្តទៀតរហូតដល់មានគោលការណ៍ណែនាំថ្មី, អាជីវកម្មម៉ាស្សាតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ផ្លូវលេខ៨០ ស្ថិតក្នុងសង្កាត់ស្រះចក បានបន្តផ្អាកអាជីវកម្មជាបណ្តោះអាសន្នបន្តទៀតតាមគោលការណ៍ណែនាំ, បានធ្វើកំណត់ហេតុណែនាំភោជនីយដ្ឋានសាច់អាំងនៅផ្លូវលេខ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ហាមការប្រមូលផ្តុំខុសការណែនាំ ការអនុវត្តវិធានការ៣ការពារ ៣កុំ, បានធ្វើកំណត់ហេតុបិទអាជីវកម្មភោជនីយដ្ឋានបាបារាំងយីហោភ្លេកដានីញែល លួចបើកល្មើសការណែនាំពពាក់ពពូនមនុស្សផឹកស៊ី មិនគោរពវិធានសុខាភិបាល។


លោក ចាន់គន្ថេត អភិបាលរងខណ្ឌដូនពេញបានបញ្ជាក់ថា បើមានមានការបើកដំណើរការ អាជីវកម្ម មិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល អាជ្ញាធរ និងមានវិធានការផ្អាកអាជីវកម្មទាំងនោះ ដើម្បីជាការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



