ព័ត៌មានជាតិ
សមត្ថកិច្ចចាប់បានជនសង្ស័យ២ នាក់ ក្រោយធ្វើសកម្មភាពទាក់ សត្វឆ្កែមួយក្បាល
ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពទាក់សត្វឆ្កែមួយក្បាល បានសម្រេចតែត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញដេញចាប់បានភ្លាមៗ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖ ទី.១ ឈ្មោះ វិត ភេទប្រុស អាយុ៤៣ឆ្នាំ។ ទី.២ ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានមុខរបបមិនពិតប្រាកដ ស្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ច ដែលដេញឃាត់ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងរបស់លោក បានជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AA-6849 និងបីសត្វឆ្កែ ពណ៌ខ្មៅ១ក្បាល មានទាំងខ្សែលួសជាប់នឹងខ្លួន សត្វ ទើបមានការសង្ស័យក៏ហៅឲ្យឈប់ តែជនសង្ស័យទាំង២នាក់នោះមិនឈប់ ត្រូវសមត្ថកិច្ចដេញតាមតាំងពីរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បាននៅជាប់របងមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួមទាំងចាប់យកវត្ថុតាង សត្វឆ្កែ១ក្បាលផងដែរ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ខាងលើបានភ្លាម សមត្ថកិច្ចបាននាំខ្លួន រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕ (ដោយ)៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


