ព័ត៌មានជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី អនុវត្តផែនការ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ២ពាន់នាក់ក្នុង១ថ្ងៃ
ខណៈខេត្ដសៀមរាប កំពុងរីករាលដាលនៃជំងឺកូវីដ-១៩ មានការកើនឡើងជាបន្ដបន្ទាប់ នៅក្នុង “ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” រដ្ឋបាលស្រុកបន្ទាយស្រី អនុវត្តផែនការ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ២ពាន់នាក់ក្នុង១ថ្ងៃ ដោយប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំសរុបមានចំនួន ២៨,០១០នាក់។

យុទ្ធនាការចាក់វ៉ាក់សាំងនេះ អនុវត្តក្រោមកិច្ចសហការជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងពលធំអន្តរាគមន៍លេខ២ ដែលដឹកនាំដោយឯកឧត្តឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ និង រដ្ឋបាលស្រុក ក្រោមវត្តមានចូលរួមរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដោយមានការចូលរួមពីក្រុមការងារស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនស្ម័គ្រចិត្ត សមត្ថកិច្ចនគរបាល និង ប្រជាការពារចូលរួមផងដែរ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនេះ មិនប្រកាន់និន្នាការនយោបាយនោះឡើយ ឱ្យតែប្រជាពលរដ្ឋមានអត្ដសញ្ញាណប័ណ្ណ ហើយស្ម័គ្រចិត្ដទទួលយក គឺក្រុមគ្រូពេទ្យចាក់ផ្ដល់ជូនទាំងអស់ បើទោះបីពួកគាត់រស់នៅខេត្ដផ្សេង ឱ្យតែស្នាក់នៅក្នុងឃុំស្រុកបន្ទាយស្រី។ លោកបានបន្ដថា ប្រជាពល រដ្ឋក្នុងស្រុកបន្ទាយស្រី ដែលមានអាយុលើសពី១៨ឆ្នាំ បាននាំគ្នាមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលស្រុកបានឯកភាពគ្នាជាមួយកងពលធំអន្តរាគមន៍លេខ២ លើ៣ទីតាំងគឺនៅ សាលារៀនបឋមសិក្សា ព្រះដាក់ អនុវិទ្យាល័យ បន្ទាយស្រី និងអនុវិទ្យាល័យ ត្បែង។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានរយៈពេល១៤ថ្ងៃ ដោយមានក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានក្រុមគ្រូពេទ្យកងពលធំអន្តរគមន៍លេខ២ ចំនួន៦០នាក់ រួមនឹងក្រុមការងារស្រុក ឃុំ កម្លាំងសន្តិសុខ ចំនួន ៧៩នាក់ ដោយមានផែនការចាក់ក្នុងរយៈពេល១ថ្ងៃ ឱ្យបាន២ពាន់នាក់ ដើមី្បធ្វើយ៉ាងណាចាក់ក្នុងរយៈពេល១៤ថ្ងៃបញ្ចប់នូវដូសទី១ និងឈានទៅបានមុនរយៈពេល២១ថ្ងៃ ចាក់នូវដូសទី២។ ការចាក់វ៉ាក់សាំងនៅសាលារៀនបឋមសិក្សាព្រះដាក់នេះ សម្រាប់ពលរដ្ឋឃុំព្រះដាក់ផង និង ឃុំរុនតាឯកផង និងបន្តទៅចាក់នៅឃុំខ្នារសណ្តាយ ដោយចាក់ជូនប្រជាពលរដ្ឋក្នុងឃុំខ្នាសណ្តាយផង និង ឃុំឃុនរាមផង។ គោលដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើយ៉ាងណាបង្ខិតនូវយុទ្ធនាការនេះឱ្យនៅគៀកប្រជាពលរដ្ឋ ដើមី្បសម្រួលពីផលលំបាក របស់ប្រជាពលរដ្ឋ ហើយចំពោះគោលដៅទី៣ ស្ថិតនៅឃុំត្បែង សម្រាប់ប្រជាពលរដ្ឋក្នុងឃុំខ្លួនផង និងឃុំរំចេកផងដែរ។

លោកអភិបាលស្រុក បានលើកឡើងពីនិតិវិធីក្នុងកិច្ចប្រតិបតិ្តការអនុវត្ត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យដំណើរការទៅដោយរលូន និងបានគ្រប់ទៅតាមផែនការបានគ្រោងទុក ព្រមទាំងជំរុញប្រជាពលរដ្ឋគោរពបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ៣ការពារ កត្តាសំខាន់នោះរក្សាឱ្យបាននូវគន្លាតសុវត្ថិភាព។ ក្នុងនាមអាជ្ញាធរស្រុក និងជាគណៈកម្មការចាក់វ៉ាក់សាំងស្រុកបន្ទាយស្រី លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល សូមអញ្ជើញមកចាក់វ៉ាក់សាំងគ្រប់ៗគ្នា ការចាក់វ៉ាក់សាំងនេះ មិនគិតថ្លៃឡើយ គឺផ្តល់ជូនដើមី្បការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងគោលដៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងការការពារនូវសុខមាភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងដើមី្បធ្វើការស្តារឡើងវិញនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ សំខាន់ខេត្តសៀមរាបជាតំបន់ទេសចរណ៍ ក៏ដូចស្រុកបន្ទាយស្រី ដែលបានផ្តល់អាទិភាពទទួលបានវ៉ាក់សាំងនៅក្នុងជំហានដំបូងនេះ៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ