Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារច្បារអំពៅ បដិសេធព័ត៌មាន​ថាខ្លួនឆ្លងកូវីដ១៩

បានផុស

នៅ

លោក គួច ចំណាន ប្រធានគ្រប់គ្រងផ្សារច្បារអំពៅ បានប្រាប់តាមសារអេឡិចត្រូនិក តេលេក្រាម នៅថ្ងៃទី១៦ ខែកក្កដានេះថា លោកពុំមានជំងឺកូវីដ-១៩ ដូចដែលព័ត៌មានបានចុះផ្សាយនោះឡើយ។

ចំណែកឯអនុប្រធានផ្សារច្បារអំពៅ លោក គ្រី ហ៊ុច ក៏បញ្ជាក់ថា លោក គួច ចំណាន ប្រធានគ្រប់គ្រងផ្សារច្បារអំពៅពុំមានឆ្លងជំងឺកូវីដ-១៩ដូចដែលព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែចំពោះអវត្តមានរបស់លោកដែលមិនបានមកធ្វើការគឺដោយសារតែលោកមានជំងឺផ្តាសាយ ហើយលោកសម្រេចចិត្តធ្វើចត្តាឡីស័កនៅផ្ទះ។ ការធ្វើតេស្តសំណាករបស់លោកប្រធានផ្សារកន្លងមកគឺពុំមានវីជ្ជមានកូវីដ-១៩នោះឡើយ។ដូច្នេះចំពោះព័ត៌មានចុះផ្សាយថា លោកមានវិជ្ជមានកូវីដ-១៩នោះគឺពុំពិតឡើយ។

កាលពីថ្ងៃទី១៥ខែកក្កដា កន្លងទៅនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកសំណាកពីអាជីវករផ្សារច្បារអំពៅ បន្ទាប់ពីមានកងសន្តិសុខផ្សារ៣នាក់ និងអាជីវករ៣នាក់បានឆ្លងកូវីដ-១៩។

ដូច្នេះហើយទើបក្រុមគ្រូពេទ្យបានចុះមកយកសំណាកពីថ្ងៃទី១៥ខែកក្កដានៅក្នុងបរិវេណសាលាបឋមសិក្សារច្បារអំពៅទី១ ខាងកើតសាលាខណ្ឌច្បារអំពៅដោយរកឃើញបងប្អូនអាជីវករឆ្លងសរុប៣៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ជាង ៧០០ នាក់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម