ព័ត៌មានជាតិ
បិទផ្សារ ហ៊ុយ ឡេង ជាបណ្តោះអាសន្នក្រោយមានអាជីវករឆ្លងជំងឺកូវីដ
ផ្សារ ហ៊ុយ ឡេង ដែលស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបានផ្អាកការលក់ដូរបណ្តោះអាសន្នក្រោយមានករណីឆ្លងរីករាលដាលជំងឺកូវី-១៩ លើអាជីវករជាអ្នកលក់ដូរ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលអ្នកយកព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១។

ផ្សារ ហ៊ុយ ឡេង ត្រូវបានផ្អាកបណ្តោះអាសន្នចាប់ពីរសៀលថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ ការផ្អាកលក់ដូរបណ្តោះនេះ ធ្វើឡើងដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទៅលើអាជីវករនិងអ្នកទិញទំនិញផ្សេងទៀត។
ក្រោយការផ្អាកបណ្តោះអាសន្នផ្សារ ហ៊ុយ ឡេង រយៈពេល១៤ថ្ងៃ រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យអ្នកដែលពាក់ព័ន្ធ មានក្រុមសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលដើម្បីទៅយកសំណាកវិភាគរកមេរោគនិងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គណៈកម្មាការផ្សារត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនិងមន្ត្រីសុខាភិបាលដើម្បីស្រាវជ្រាវនិងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀតនិងចូលរួមអនុវត្តន៍វិធានការរដ្ឋបាលនិងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។ នៅក្នុងកំឡុងពេលអនុវត្តន៍វិធានការផ្អាកបណ្តោះអាសន្នត្រូវបានហាមឃាត់រាល់ការចេញ ចូល ជួបជុំឬប្រមូលផ្តុំមនុស្សក្នុងមូលដ្ឋានផ្សារហ៊ុយឡេង លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ៕
អត្ថបទ ៖ ពៅ


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


