ព័ត៌មានជាតិ
ផ្ទះប្រជាពលរដ្ឋនិងដើមឈើដាំក្នុងសួនច្បារ រងការខូចខាតដោយភ្លៀងនិងខ្យល់កន្ត្រាក់
កំពង់ឆ្នាំង ៖ ភ្លៀងនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះ៥ខ្នង និងដើមឈើដាំក្នុងសួនច្បារសម្ដេចចៅហ្វាវាំងគង់សំអុលជាច្រើនដើម បានរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុកកំពង់លែង។

អាជ្ញាធរក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា សួនច្បារសម្ដេចចៅហ៊្វាវាំងគង់សំអុលសុទ្ធ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះរដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយរដ្ឋ បាលខេត្តកំពង់ឆ្នាំង បានសហការគ្នាចុះលើកដើមឈើដាំឡើងវិញ ដោយទិញបង្គោលឈើមកចង ទប់លំនឹង ដែលមានសរុបចំនួន២១ ដើម ក្នុងនោះមានដើមធ្នុង ដើមបេង និងដើមចំប៉ីផងដែរ ។ ក្រៅ ពីនោះមានដើមឈើធំៗ ចំនួន២ ដើមទៀតដែលមិនអាចលើកដោយដៃបាន ត្រូវរង់ចាំគ្រឿងចក្រមកលើកបញ្ឈរ និងត្រូវជីកដាំឡើងវិញ។

មន្ត្រីជំនាញដែលចូលរួម ដាំដើម ឈើដែលបានរលំ បាននិយាយថា មានដើមឈើខ្លះ ត្រូវបានគេដាំទាំងការ៉ុងដែលវេចខ្ចប់ឬស ដោយមិនស្រាយឬហែកការុងចេញទេ ធ្វើឲ្យដើមឈើមិនអាចចាក់ឫសបា នឡើយ បញ្ហានេះមានការដាក់បន្ទុ កដល់អ្នកសាងសង់សួនច្បារផងដែរថា ធ្វើឲ្យតែរួចពីដៃគឺដាំមិនជ្រៅ។

ករណីភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ ដែលគិតត្រឹមម៉ោង ៤ល្ងាចថ្ងៃទី១៩ ខែកក្កដានេះ សាខាកាកបាទក្រហមនៅមិនទាន់ទទួលទូរលេខសរុបនៅឡើយទេ។ ប៉ុន្តែបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ផ្ទះចំនួន ៥ ខ្នងក្នុង ឃុំសំរោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់លែង រួមទាំងសាលា បឋមសិក្សាមួយផងបានរងការខូច ខាត ដោយសារខ្យល់កន្ត្រាក់នេះផងដែរ៕
ដោយ ៖ ឈៀងថារិទ្ធ




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


