ព័ត៌មានជាតិ
រថយន្តដឹកស៊ីម៉ងត៍ បើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូស្លាប់២នាក់ នៅផ្លូវជាតិលេខ៣
ពីរនាក់មីងក្មួយ បានដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកស៊ីម៉ងត៍ បើកបរខ្វះការប្រុងប្រយ័ត្នបុកម៉ូតូមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៣ នៃមូលដ្ឋានខណ្ឌដង្កោ។


ហេតុការដ៏គួរឲ្យរន្ធត់ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុចមុខរោងចក្រ ឧស្សាហកម្មសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។



សមត្ថកិច្ចខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ក្មួយ និង មីង ដែលស្លាប់ដោយហេតុការណ៍គ្រោះចរាចរណ៍នេះ ទី១. ឈ្មោះ ធុន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ( ក្មួយ ) អ្នកបើកម៉ូតូ និង ទី២. ឈ្មោះ ម៉ាក វណ្ណា ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ ( មីង ) ជនរងគ្រោះទាំង២នាក់ បច្ចុប្បន្នមានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូត ១គ្រឿង ម៉ាក បីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS.5185 ។ ចំណែកភាគីរថយន្ត គឺជារថយន្ត ដឹកស៊ីម៉ងត៍ ពាក់ស្លាកលេខ តាកែវ 3A.1246 បើកបរដោយឈ្មោះ សារ៉ាន់ រដ្ឋា ភេទប្រុស ឆ្នាំកំណើត១៩៩៣ មានស្រុកកំណើត នៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ក្រោយពីធ្វើការវាស់វែង មធ្យោបាយទាំង ២គ្រឿង រួមទាំង អ្នកបើកបររថយន្ត ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីនេះ ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ភាគីទាំង២ បានធ្វើដំណើរស្របទិស តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបត់ឆ្វេង ដើម្បីចូលទៅខាងក្នុងបរិវេណ រោងចក្រឧស្សាហកម្ម សួនវឌ្ឍនៈ២ ដោយឡែករថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូ និងជនរងគ្រោះទាំង២នាក់ មីង ក្មួយ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តមិនព្រមឈប់នោះទេ គឺនៅតែបន្តដំណើរទៅមុខទៀតក្នុងបំណងរត់គេច តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានតាមកាក់ជាប់ទាំងអ្នកបើកបរ និងរថយន្ត ព្រមទាំងព្រូឡានម្នាក់ផងដែរ នៅចំណុចក្បែរវត្តស្លែង៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ មុខសញ្ញាកាច់សោ ក ម៉ូតូ និងលួចរថយន្ត ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


