ព័ត៌មានជាតិ
ជនជាតិចិនចាប់ជនជាតិចិនដូចគ្នា សមត្ថកិច្ចឃាត់បាន៤នាក់ និងរំដោះជនរងគ្រោះបានម្នាក់
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៤នាក់ ក្នុងករណីចាប់បុរសជនជាតិចិនដូចគ្នាចូលក្នុងរថយន្ដ ហើយកម្លាំងសមត្ថកិច្ចក៏បានរំដោះជនរងគ្រោះឲ្យមានសុវត្តិភាពវិញផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី ក្រោយពីទទួលបានព័ត៌មានថា មានជនជាតិចិនមួយក្រុមចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត១គ្រឿង ម៉ាកLAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ រួចជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន ។ បន្ទាប់ពីទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នាដេញតាមចាប់ជនសង្ស័យរហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន០៤នាក់ និងរំដោះបានជនរងគ្រោះ០១នាក់ ជាជនជាតិចិន ភេទប្រុស ។

ជនរងគ្រោះឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ចំណែកជនសង្ស័យទាំង០៤នាក់ មានឈ្មោះ
១-ឈ្មោះ LAI XING YONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
២-ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៤-ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
ក្រោយពីធ្វើការបង្ក្រាប សមត្ថកិច្ចបានដកហូតរថយន្ត០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 ។
ចំពោះករណីនេះ នគរបាលកំពុងបន្តនីតិវិធី តាមផ្លូវច្បាប់ ៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


