Connect with us

ព័ត៌មានជាតិ

​ជនជាតិ​ចិន​ម្នាក់ ហ៊ាន​ជួល​ឡាន​ដឹក​គ្រឿង​២​គីឡូ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​

បានផុស

នៅ

បុរស​ជនជាតិ​ចិន​ម្នាក់ ​ដែល​ជួល​ឡាន​លុច​ស៊ីស​៤៧០​ ដឹក​គ្រឿងញៀន​ទម្ងន់​២​គីឡូក្រាម​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃ​ទី​២៤​កក្ដ​ដា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជន​ត្រូវ​ចោទ​ឈ្មោះ wu tiaqiang ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ។ លោក wu tiaqiang ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែ​កក្ដ​ដា ឆ្នាំ​២០២១ ខណៈ​គាត់​បាន​បើករថយន្ត​លុច​ស៊ីស​៤៧០ ពណ៌​ពងមាន់​​ដឹក​គ្រឿងញៀន​ប្រភេទ កេ​តា​មីន​ទម្ងន់​២​គីឡូក្រាម​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ហើយក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជាក់ស្ដែង​នៅ​ក្រុងព្រះសីហនុ និង​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ជា​បន្តបន្ទាប់​ដល់​មានការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នេះ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម