ព័ត៌មានជាតិ
សង្ស័យឆ្លងកូវីដ មួយគ្រួសារ ដាច់ចិត្តដើរកាត់ព្រៃពីថៃមកវិញ ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន
១គ្រួសារ មាន៥នាក់មានប្តីប្រពន្ធ និងកូនប្រុសស្រី៣នាក់ ដោយដឹងខ្លួនថា ឆ្លងកូវីដ -១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយប្រថានត្រឡប់មកស្រុកវិញ ត្រូវនគរបាលការពារព្រំដែន ឃាត់ខ្លួន បាននៅវេលាម៉ោង១០ព្រឹក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងមុខ ស្តាហ្គោល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមការអះអាងរបស់ប្រពន្ធបានឲ្យដឹងថា ក្រុមគ្រួសាររបស់កាត់ដើរកាត់ព្រៃទាំងប្រថុយប្រថានចេញពីប្រទេសថៃវិលមកផ្ទះវិញព្រោះ គាត់ ធ្លាក់ខ្លួនឈឺ សង្ស័យឆ្លងកូវីដ-១៩ ដោយខ្លួនជាអាជីវករលក់ដូរ នៅផ្សាររុងក្លឿ ស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ និងមានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត។ មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា គ្រួសារគាត់ទៅប្រទេសថៃតាមមេខ្យល់២នាក់ កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កន្លងមក តែជនសង្ស័យទាំង២នាក់នោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ គាត់បន្តថា មកដល់ស្រុកថៃ ស្ថានភាពគ្រួសាររបស់គាត់ បានធ្លាក់ខ្លួនឈឺមិនអាចនៅដីថៃបាន ក៏បង្ខំចិត្តនាំគ្នាឆ្លងដែនចូលមកកម្ពុជាដោយខ្លួនឯងតែម្តង។
ក្រោយសាកសួរ និងធ្វើកំណត់ហេតុគ្រួសារ១នេះ ត្រូវបាននគរបាលការពារព្រំដែនគោកលេខ ៩១១ និង យោធាកងពល៥១ បញ្ជូនតាមរថយន្តយោធាយកទៅធ្វើចត្តាឡីស័ក នៅទីតាំងមួយក្នុងក្រុងប៉ោយប៉ែត។ គ្រួសារនេះពេលក្រុមគ្រូពេទ្យ ធ្វើតេស្តរហ័សរួចមក មានអ្នកកើតកូវីដ -១៩ ទាំងអស់ពិតប្រាកដមែន។ ពិតជាសំណាងល្អហើយ ដែលកម្លាំងជួរមុខទប់ស្កាត់ និងដឹងទាន់ ពេល កុំឲ្យរីករាលដាលបន្តទៅអ្នកដទៃ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ