ព័ត៌មានជាតិ
លោកឧកញ៉ា គួច ម៉េងលី ជំរុញឪពុក-ម្ដាយ ជួយបង្រៀនកូនបន្ថែម ដើម្បីនិរន្តភាព នៃការសិក្សារបស់ពួកគេ
អ្នកជំនាញ និងធ្វើការងារទៅលើវិស័យអប់រំ បានលើកឡើងថា ការចូលរួមបង្ហាត់បង្រៀនពីឪពុក-ម្ដាយ និងអាណាព្យាបាលសិស្ស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់និរន្តភាពនៃការសិក្សារបស់ពួកគេ ក្នុងអំឡុងពេលនៃការផ្អាកដំណើរការ សាលារៀនបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។ អ្នកជំនាញដដែល បានលើកឡើងទៀតថា ប្រសិនបើឪពុក-ម្ដាយ ឬអាណាព្យាបាលសិស្ស ជាពិសេសកុមារតូចៗ មិនបានចូលរួមបង្ហាត់បង្រៀនពួកគេទេនោះ នឹងអាចនាំឲ្យពួកគេខ្ជិល ព្រមទាំងបាត់បង់ចំណង់ចំណូលចិត្ត ក្នុងការសិក្សាថែមទៀត។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី២៧ ខែកក្កដានេះថា ឪពុក-ម្ដាយ និងអាណាព្យាបាល គួរចូលរួមចំណែកក្នុងការសិក្សារបស់កូនៗ របស់ខ្លួន ខណៈពួកគេកំពុងតែសិក្សាតាមប្រព័ន្ធអនឡាញ ជាពិសេសកុមារតូចៗ ដោយធ្វើយ៉ាងណាឲ្យពួកគេ អាចចូលរួមរៀនសូត្របាន ទោះក្នុងកម្រិតណាក៏ដោយ។
លោកឧកញ៉ា គួច ម៉េងលី បានឲ្យដឹងថា នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ គឺកុមារតូចៗ ពុំសូវបានរៀនសូត្រប៉ុន្មាននោះទេ ទោះបីជារៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធអេឡិចត្រូនិក៏ដោយ។ លោកថា កុមារតូចៗ ដែលរៀននៅមតេយ្យសិក្សា និងក្រោមមតេយ្យសិក្សា ការផ្ចង់ ការចងចាំ និងចូលរួមក្នុងការសិក្សា គឺមានការពិបាកខ្លាំង។

ដូច្នេះហើយ លោកសង្ឃឹមថា លោកឪពុក-អ្នកម្ដាយទាំងអស់ នឹងព្យាយាមបង្ហាត់បង្រៀនកូនរបស់ខ្លួននៅតាមផ្ទះ ធ្វើយ៉ាងណាឲ្យពួកគេមានភាពសកម្ម កុំឲ្យអផ្សុក ឲ្យពួកគេមានទំនាក់ទំនងនៅក្នុងការសិក្សាអប់រំ។ ប្រសិនបើឪពុក-ម្ដាយ ឬអាណាព្យាបាលសិស្ស ជាពិសេសកុមារតូចៗ មិនបានចូលរួមបង្ហាត់បង្រៀនពួកគេទេនោះ នឹងអាចនាំឲ្យក្មេងខ្ជិល បាត់បង់ចំណង់ចំណូលចិត្តក្នុងការសិក្សា ហើយម្យ៉ាងទៀតនៅពេលពួកគេធំដឹងក្ដីទៅ ជួនកាលអាចហួសអាយុ ក្នុងការសិក្សារៀនសូត្រជាដើម។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងយ៉ាងដូច្នេះថា «ការរៀនអនឡាញ គឺជាទូទៅជាក់ស្ដែងហើយ គឺចំពោះតែមនុស្សធំៗទេ ក៏ប៉ុន្តែបើយើងគិតរាល់ថ្ងៃនេះ ទាំងធំ ទាំងតូច ទាំងចាស់ ទាំងក្មេង គឺរៀនអនឡាញទាំងអស់ទាំងគ្នា ប៉ុន្តែយើងមិនអាចទទួលបានផល ១០០ភាគរយទេ កុំថា ១០០ភាគរយ ៧០ ឬ៨០ភាគរយ ក៏មិនបានដែរ ក៏ប៉ុន្តែជាជាងអត់ទាំងអស់…អញ្ចឹងចំពោះការរៀនសូត្រ ខ្ញុំគិតថា វាបានតិចមែនទែន ក៏ប៉ុន្តែដូចខ្ញុំបានឆ្លើយពីមុនអញ្ចឹង ការចូលរួម ការដាស់តឿន ការពញ្ញាក់អារម្មណ៍ នៅក្នុងវិស័យអប់រំនេះ ធ្វើឲ្យក្មេងៗគេហៅថា បន្តនិរន្តភាព នៃការចាប់ចិត្ត ចាប់អារម្មណ៍ទៅលើការសិក្សា…អញ្ចឹងសាលាធ្វើបានតិចមែន ប៉ុន្តែលោកឪពុក-ម្ដាយ គួរតែចូលរួម ហើយគួរយកចិត្តទុកដាក់ បង្រៀនកូននៅតាមផ្ទះ អានឲ្យកូនស្ដាប់ ឬក៏មើលសៀវភៅកំប្លែងរឿង ឬក៏អានអក្សរជាមួយគ្នា ហើយខ្ញុំជឿជាក់ថា សូម្បីតែគាត់តូចៗ ចាប់មិនបានមែន ប៉ុន្តែធ្វើឲ្យគាត់មានចំណង់ចំណូលចិត្ត ទៅលើការសិក្សាហ្នឹង»។

លោកឧកញ៉ា គួច ម៉េងលី បានលើកឡើងជាចុងក្រោយថា ការសិក្សាតាមប្រព័ន្ធអនឡាញ របស់កុមារតូចៗ នឹងមិនទទួលបានផលច្រើននោះទេ តែទោះបីតិចក៏ដោយ ក៏ជាជាងមិនបានរៀនសោះនោះដែរ។ សម្រាប់កុមារតូចៗ គួរតែបន្តរៀនអនឡាញ តាមរយៈគ្រូបង្រៀនផង និងតាមរយៈការជួយបង្ហាត់បង្រៀនបន្ថែម ពីលោកឪពុក-អ្នកម្ដាយពួកគេផ្ទាល់ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេ មានភាពសកម្ម ក្នុងការយកចិត្តទុកដាក់រៀនសូត្រ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


