ព័ត៌មានជាតិ
ផ្លូវក្រួសក្រហមចំនួន៥ខ្សែ ក្នុងស្រុកមោងឫស្សី ត្រូវបានជួសជុលឡើងវិញ
ផ្លូវក្រួសក្រហមប្រវែងជិត១៥គីឡូម៉ែត្រ ក្នុងចំណោមផ្លូវទាំង៥ខ្សែ ស្ថិតក្នុងឃុំកកោះ ស្រុកមោងឫស្សី ដែលជាសសៃឈាមសេដ្ឋកិច្ចរបស់កសិករក្នុងការដឹកកសិផលចូលទីផ្សារ ត្រូវបានធ្វើការជួសជុលឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក។

មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ផ្លូវ១ខ្សែដែលមានប្រវែងជិត១៥គីឡូម៉ែត្រនេះ គឺជាការចាប់ផ្តើមស្តារជួសជុលមុនគេ ក្រោយគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងកាលពីកន្លងមក បានបង្កការផលប៉ះពាល់ធ្ងន់ធ្ងរនៅតាមបណ្ដាស្រុក ក្រុងចំនួន៨ របស់ខេត្តបាត់ដំបង។

ដើម្បីឆ្លើយតប គឺអាជ្ញាធរខេត្តបានសម្រេចចុះជួសជុល និងកែលំអជាបន្ទាន់ឡើងវិញរាល់ហេដ្ឋារចនាសម្ពន្ធដែលរងការខូចខាតដោយសាកត្តាគ្រោះធម្មជាតិ ស្របតាមការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះឆាប់បានធ្វើចរាចរណ៍ទៅមក និងដឹកជញ្ជូនកសិផលចូលទីផ្សារជាដើម។

មន្ត្រីដដែលបញ្ជាក់ថា ក្រុមជំនាញបានចាប់ផ្ដើមបើកការដ្ឋានជួសជុលនិងកែលំអផ្លូវក្រួសក្រហមចំនួន៥ខ្សែជាមុនសិន បន្ទាប់មកនឹងបន្តជួសជុលនូវហេដ្ឋារចនាសម្ពន្ធដទៃបន្តទៀត៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


