ព័ត៌មានជាតិ
សម្តេចតេជោៈ កុមារគឺជាទំពាំងស្នងប្ញស្សី ដូច្នេះបើកុមារខូច ខាតសុខភាព នឹងពុំមានប្ញស្សីល្អនោះទេ
មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងដល់កុមារ ចាប់ពី១២ ដល់១៧ ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចបានអះអាងថា កុមារ គឺជាទំពាំងស្នងប្ញស្សី ដូច្នេះបើកុមារខូចខាតសុខភាព នឹងពុំមានប្ញស្សីល្អនោះទេ ពីព្រោះការរីករាលដាល នៃជំងឺនេះ បាននឹងកំពុងធ្វើឲ្យប៉ពាល់យ៉ាងធំទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ការចាក់វ៉ាក់សាំងទៅលើកុមារនាថ្ងៃនេះ គឺជាជំហានដ៏សំខាន់ ដើម្បីឲ្យមានភាពស៊ាំនៅក្នុងសហគមន៍។ យើងតែងតែនិយាយថា កុមារ គឺជាទំពាំងស្នងប្ញស្សី ដូច្នេះប្រសិនបើកុមារខូចខាតសុខភាពចាប់ពីពេលនេះ យើងនឹងពុំមានប្ញស្សីល្អនោះទេ”។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ការរីករាលដាល នៃជំងឺកូវីដ១៩ មួយផ្នែក បានប៉ះពាល់យ៉ាងធំទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយស្ទើរគ្រប់ប្រទេសទាំងអស់ បានបិទសាលារៀន ដែលកត្តានេះ គឺជាចំណុចដែលយើងគិតគូរ រៀបចំធ្វើយ៉ាងណាឲ្យបានបើកសាលារៀនឡើងវិញ យើងហើយណាស់ចាប់ពីអនុវិទ្យាល័យឡើង៕ ដោយៈ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


