ព័ត៌មានជាតិ
អាជ្ញាធរប្រើធម៌ក្ដៅ ចាប់អ្នកផឹកកាហ្វេមិនរក្សាគម្លាតនៅច្បារអំពៅ
អាជ្ញាធរខណ្ឌច្បារអំពៅ បានបញ្ចេញធម៌ក្ដៅដោយចុះហាមឃាត់ទីតាំងលក់កាហ្វេមួយកន្លែង ដែលប្រមូលផ្តុំគ្នា អង្គុយយ៉ាងប្រកៀកប្រកិតបំពាន និងការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។

លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា នៅម៉ោង ១០៖ ៣០ នាទី ព្រឹកថ្ងៃទី ១ ខែសីហានេះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានទទួលបញ្ជាពីលោក ចេង មុនីរ៉ា ប្រធានគណបញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងចុះល្បាតតាមបណ្តាភោជនីយ៍និងហាងកាហ្វេរដែលប្រមូលផ្តុំគ្នា ពិសារអាហារដោយមិនគោរពតាមសេចក្តីណែនាំស្តីពីការទប់ស្កាត់ពីជំងឺកូវីដ១៩ដែលកំពុងឆ្លងយ៉ាងសាហាវដល់សហគមន៍ហើយក្នុងនោះមិនអនុញាតិប្រមូលផ្តុំគ្នាផឹកសុីគ្រឿងស្រវឹង។

ខណៈនោះក្រុមល្បាតរបស់គណបញ្ជាការឯកភាពបានប្រទះឃើញហាងលក់ការហ្វេមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រាដោយរកឃើញមនុស្សប្រហែលជិត៤០នាក់កំពុងផឹកការហ្វេដោយមិនរក្សាគម្លាត។
លោកអធិការបានបញ្ជាក់ទៀតដោយសារមិនគោរពតាមសេចក្តីជូនដំណឹងដែលអាជ្ញាធរបានយកទៅចែកជូនដល់ម្ចាស់ហាងគ្រប់ទីតាំងរួចមកហើយដូច្នេះកម្លាំងគណបញ្ជាការឯកភាពបានសម្រេចដឹកយកម៉ូតូរបស់ភ្ញៀវទៅផឹកការហ្វេដែលសុទ្ធសឹងជាជនជាតិវៀតណាមបានម៉ូតូចំនួន១២គ្រឿងរួមទាំងម្ចាស់យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌរងចាំការសម្រេចពីលោកប្រធានគណបញ្ជាការឯកភាពខណ្ឌ។

នេះគឺជាវិធានការណ៍ដ៏ក្តៅគគុក ដែលកន្លងមកគ្រាន់តែធ្វើការអប់រំ។ខុសផ្លែកបទបញ្ជារពេលនេះគឺមិនលើកលែងនោះទេ៕

ដោយៈ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


