ព័ត៌មានជាតិ
សម្តេចតេជោព្រមានអ្នកបំពានវិធានការសុខាភិបាលនឹងត្រូវរងពិន័យ ឬអាចជាប់ពន្ធនាគារ
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានចំពោះអ្នកដែលបំពានវិធានសុខាភិបាល ដោយបញ្ជាក់ថា នឹងត្រូវទទួលរងការពិន័យ ហើយអាចឈានដល់ការជាប់ពន្ធនាគារផងដែរ ពីព្រោះមិនអាចទុកឲ្យបុគ្គលម្នាក់ធ្វើឲ្យប៉ះពាល់ដល់មនុស្សច្រើននាក់នោះទេ។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបង្កើតអនុគណៈកម្មការ ដើម្បីដឹកនាំអនុវត្តច្បាប់រួចហើយ ចំពោះអ្នកដែលបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវតែមានទោសទណ្ឌ ដូចជាការផាកពិន័យតិច ឬច្រើន នឹងឈានទៅផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។
សម្តេចបន្តថា ការជួបជុំគ្នាដោយខុសនឹងវិធានសុខាភិបាល ត្រូវតែផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់ ពីព្រោះបើសិនជាគោរពសិទ្ធិបុគ្គលម្នាក់ វានឹងធ្វើឲ្យប៉ះពាល់ការឆ្លងរាលដាល និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ដល់មនុស្សជាច្រើននាក់។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា យើងមិនអាចបញ្ចប់បានទេ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយបរិបទនេះ យើងត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ដើម្បីទប់ទល់ជាមួយនឹងការរីករាលដាលនៃជំងឺនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសទី៣ ហើយសម្រាប់អ្នកធ្លាប់បានចាក់វ៉ាក់សាំងសុីណូហ្វាម និងសុីណូវ៉ាក់ទាំង២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣។
សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ នឹងបញ្ចូលជាបន្ទាន់ ដើម្បីអនុវត្តនៅខ្សែត្រៀមជួរមុខ ពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ៖ កោះកែវ
ចុចអាន៖ វ៉ាក់សាំង Johnson & Johnson ត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិច
ចុចអាន៖ សម្ដេចតេជោ សម្រេចឱ្យចាក់ដូសទី៣ យកវ៉ាក់សាំងAstraZenica ទៅចាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


