ព័ត៌មានជាតិ
សម្ដេចតេជោ បញ្ជាឱ្យប្រើថវិកាសប្បុរសជនទិញរថយន្តដឹកវ៉ាក់សាំង ៤០ គ្រឿងបន្ថែម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១នេះ បានបញ្ជាឱ្យទិញរថយន្តសម្រាប់ផ្ទុកវ៉ាក់សាំងចំនួន៤០គ្រឿងបន្ថែមទៀតដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមរបស់សប្បុរសជនក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថារថយន្តទាំង៤០គ្រឿងនេះគឺទុកជាកេរ្ដិ៍របស់សប្បុរសជន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា”ម្សិលមិញខ្ញុំប្រាប់ទៅលោកជំទាវ ឱ វ៉ាន់ឌីនឱ្យទិញឡានសម្រាប់ផ្ទុកវ៉ាក់សាំងចំនួន ៤០ គ្រឿងបន្ថែមទៀត ដោយប្រើលុយរបស់សប្បុរសជនទិញដើម្បីទុកជាកេរ្តិ៍អាកររបស់សប្បុរសជន”។
សម្ដេចតេជោ បានបន្ថែមថា ព្រោះទោះបីមិនដឹកវ៉ាក់សាំងកូវីដ១៩ក៏យើងអាចដឹកវ៉ាក់សាំងសម្រាប់ចាកឱ្យកូនក្មេង ខណៈដែលបច្ចប្បន្នទារកគឺជាប់កាតព្វកិច្ចចាក់វ៉ាក់សាំង ៦ មុខផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាថវិកាសប្បុរសជនលើការប្រយុទ្ធប្រឆាំងកូវីដមានចំនួនជាង ១៣០ លានដុល្លារអាមេរិក និងប្រាក់រៀលជាង ៤៨ពាន់លាន រៀលដែលជាការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ។
រថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។
លោកស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលបញ្ជាទិញដឹកវ៉ាក់សាំងចំនួន៣០គ្រឿងដើម្បីប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ-ខេត្ដទាំង២៥។
លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថារថយន្តដឹកវ៉ាក់សាំងនេះជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់យើងដើម្បីដឹកវ៉ាក់សាំងយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។
ដូច្នេះរថយន្ដនេះនឹងបម្រើសេវាចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសកាន់តែលឿនរហ័ស។ កាលពីថ្ងសទី ៥ កក្កដារថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងត្រូវបានប្រគល់ជូនដល់ក្រសួងការពារជាតិនិងកាលពីថ្ងៃទី៩កក្កដា២០២១ រថយន្តចំនួន ៣០ គ្រឿងបានប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ-ខេត្ដទាំង២៥រួចរាល់ហើយ៕ ដោយ៖ណារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


