ព័ត៌មានជាតិ
ក្រសួងកសិកម្មបង្កើតក្រុមស្រាវជ្រាវបទល្មើស ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីសម្បទានសេដ្ឋកិច្ច
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានសម្រេចបង្កើតក្រុមការងារមួយដើរតួនាទី ធ្វើការសិក្សា ស្រាវជ្រាវ ករណីភាពអនាធិបតេយ្យនៃការទន្រ្ទាន ឈូសឆាយ កាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់ និងការទន្ទ្រានកាន់កាប់ដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការវិនិយោគ។

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំជាមួយមេធាវីរាជរដ្ឋាភិបាលដែលដឹកនាំដោយ លោក គី តិច និងសហការី នៅទីស្តីការក្រសួងកសិកម្ម។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយលើការអនុវត្តច្បាប់ ស្តីពី ព្រៃឈើនិងច្បាប់ ស្តីពីជលផលក្នុងរយៈពេលកន្លងមក។
ប្រធានបទសំខាន់ៗដែលកិច្ចប្រជុំនេះបានលើកយកមកពិភាក្សា គឺភាពអនាធិបតេយ្យនៃការទន្រ្ទានកាន់កាប់ ឈូសឆាយ ដីព្រៃរបស់រដ្ឋខុសច្បាប់ និងការទន្ទ្រាន កាន់កាប់ដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការវិនិយោគរួចហើយ។

កិច្ចប្រជុំបានឯកភាពគ្នាថានឹងបង្កើតក្រុមការងារមួយដែលក្រុមនេះនឹងដើរតួនាទីធ្វើការសិក្សា ស្រាវជ្រាវ សមស្រប រួចដាក់ចេញយន្តការដោះស្រាយនូវរាល់បញ្ហាទាក់ទងបទល្មើសខាងលើ ដោយឈរលើគោលការណ៍គតិយុត្ត សុក្រឹត្យភាព និងយុត្តិធម៌ ដើម្បីថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ (ដី និងព្រៃឈើ និងដីព្រៃលិចទឹក) របស់រដ្ឋ និងជួយការពារដល់មន្រ្តីរបស់ក្រសួង ដែលបាន និងកំពុងដើរតួនាទីជាមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការពង្រឹង និងការអនុវត្តច្បាប់។
លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់ជាមតិឱ្យក្រុមការងារគួរជ្រើសរើសយកបទល្មើសណាមួយមកដោះស្រាយទុកជាគំរូ សម្រាប់ជាវិធានគតិយុត្តយកទៅអនុវត្តបន្ត ក្នុងការទប់ស្កាត់បទល្មើសដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អត្ថបទ៖ Ban Rith

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


