Connect with us

ព័ត៌មានជាតិ

កាន់តែច្បាស់ លោកស្រី ឱ វណ្ណឌីន បង្ហាញ ៣មូលហេតុ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បង្ហាញ ៣មូលហេតុ ដែលត្រូវចាក់វ៉ាក់សាំងជំរុញ ដូសទី៣។

លោកស្រី បានបញ្ជាក់ថា មូលហេតុចាក់ដូសទី៣ ដោយសារ ទី១ ជាទូទៅអាចមានការថយចុះនូវប្រព័ន្ធការពារសម្រាប់ប្រឆាំងជាមួយជំងឺ​ ពិសេសភាពធ្ងន់ធ្ងរនៃជំងឺ ព្រោះដូចអ្វីដែលលោកស្រីធ្លាប់រំលឹក គឺមិនមែនចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺនោះទេ។ ការថយចុះ ដោយសារវ៉ាក់សាំងនេះថ្មី ដែលអាចមានការប្រែប្រួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “អ៊ីចឹងអ្វីដែលគេប្រើប្រាស់បច្ចុប្បន្ននេះ ដោយសារជំងឺកូវីដ-១៩ជាជំងឺថ្មី ហើយជាប្រភេទវីរុសថ្មីទៀត ឯវ៉ាក់សាំងក៏ថ្មីដែរ។ អ៊ីចឹងអ្វីៗគឺគេរៀនសូត្រជាមួយហ្នឹង នៅពេលអនុវត្ត គឺគេរៀនសូត្របណ្ដើរៗ ហើយក៏មានការបត់បែនតាមអ្វីដែលគេរកឃើញថ្មី”។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍បន្តទៀតថា មូលហេតុទី២នៃការចាក់វ៉ាក់សាំងដូសទី៣ ដោយពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់វីរុសដែលគួរឱ្យព្រួយបារម្ភ គឺពពួកវីរុសដែលអាចបំប្លែងខ្លួន ពិសេសទៀត គឺពពួកអាល់ហ្វា ដែលតា ហ្គាម៉ា ដែលកម្ពុជាក៏មានការឆ្លងប្រភេទ អាល់ហ្វា និងដែលតា។ លោកស្រីបន្តទៀតថា ទៅថ្ងៃមុខ កម្ពុជាក៏អាចនឹងរកឃើញប្រភេទវីរុសបំប្លែងថ្មីបន្តទៀត។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ទី៣ ដោយសារការការពារ។ ជាធម្មជាតិសរីរាង្គនេះ ទោះការសិក្សាគឺសិក្សាហើយ វិទ្យាសាស្ត្រក៏រកឃើញហើយ ប៉ុន្តែពេលខ្លះធ្វើទៅក៏ខ្វះដែរ មិនអាចគ្រប់១០០%ទេ។ អ៊ីចឹងអ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យ ប្រហែលជានៅខ្វះចន្លោះកន្លែងណា ដែលការការពាររបស់យើងអត់គ្រប់គ្រាន់។ ហើយការការពារអត់បានគ្រប់គ្រាន់នេះ គឺអត់បានបង្ហាញនៅក្នុងការសិក្សាការពិសោធន៍នៅក្នុងដំណាក់កាលទី៣ មុននឹងដាក់វ៉ាក់សាំងចេញប្រើប្រាស់ជាផ្លូវការនោះ”។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញ គឺនៅពេលអង់ទីគ័រចាប់ផ្ដើមធ្លាក់ចុះ ហើយយើងចាក់វ៉ាក់សាំងមួយដូសទៀតថែមទៅ នឹងរុញអង់ទីគ័រឡើងវិញដើម្បីធានាស្ថេរភាព និងកុំឱ្យធ្លាក់ចុះអស់។ លោកស្រីបន្តទៀតថា បើតាមការសង្កេត និងសិក្សារបស់អ្នកវិទ្យាសាស្ត្រ ប្រសិនចាស់ដូសទី៣ទៅ នឹងជួយបង្ការវីរុសប្រភេទ ដែលតា ថែមទៀត។

គួររំលឹកថា នៅល្ងាចថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេស ជូនជនរួមជាតិ ដោយសម្ដេចបានណែនាំលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុង​ក្រប​ខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ត្រូវអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សម្រាប់​បណ្ដាខេត្ត​នៅ​តាមព្រំដែនកម្ពុជា-ថៃ។ 

ចំណែកនៅថ្ងៃទី០៩ ខែសីហានេះ គ.វ.ក-១៩ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពីកា​រផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬ ដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) ដល់មន្ត្រីរាជការ ស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅរាជធានី​ភ្នំពេញ។ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់ នឹង​ចាប់ផ្តើម​ចាក់វ៉ាក់សាំដូស​ជំរុញ​ ឬដូសទី៣ ចាប់ពីថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២១៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម