ព័ត៌មានជាតិ
តឹកតាងប្រវត្តិសាស្រ្ត ប្រាសាទមួយក្នុងវត្តខេត្តកណ្តាល ភ្ញៀវជិះហួសទៅហួស
ខេត្តកណ្តាលដែលស្ថិតនៅកៀករាជធានីភ្នំពេញ មិនសូវសម្បូរកេរ្តិ៍ដំណែលជាសំណង់បុរាណច្រើន តែភូមិសាស្រ្តខេត្តជាប់ដងទន្លេនេះក៏បន្សល់ទុកសំណង់ប្រាសាទបុរាណរាប់សតវត្សន៍ចំនួនពីរជាតឹកតាងសម្រាប់កូនខ្មែរសិក្សាស្រាវជ្រាវ។


លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ខេត្តកណ្ដាលបានប្រាប់កម្ពុជាថ្មីថា នៅខេត្តកណ្តាលមានសំណង់ប្រាសាទចំនួនពីរគឺប្រាសាទស្រីគ្រប់ល័ក្សដែលមានទីតាំងនៅភ្នំប្រសិទ្ធស្រុកពញាឮ និងប្រាសាទរកាជន្លឹង នៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
ប្រាសាទទាំងពីរនៅសល់រូបរាង តែប្រាសាទស្រីគ្រប់ល័ក្សស្ថិតនៅតំបន់ទេសចរណ៍ភ្នំប្រសិទ្ធ តែងមានភ្ញៀវទេសចរទៅលេងជាហូរហែ។ ចំណែកប្រាសាទរកាជន្លឹងនៅស្រុកខ្សាច់កណ្តាល មានទីតាំងនៅក្នុងវត្តច្រើនតែភ្ញៀវជិះហួសទៅហួស។


លោកស្រីបន្តថា ប្រាសាទស្រីគ្រប់ល័ក្សកសាងឡើងតាមរចនាបថសំបូរព្រៃគុហ៍តាំងពីសតវត្សទី៧។ ប្រាសាទនេះធ្វើពីឥដ្ឋ មានការខូចខាតខ្លះៗតែនៅតែរក្សារូបរាងអាចភ្ញៀវទស្សនាបាន។
ដោយឡែកប្រាសាទរកាជន្លឹងនៅស្រុកខ្សាច់កណ្ដាលវិញ មានទីតាំងនៅក្នុងវត្តភ្ញៀវមិនសូវចាប់អារម្មណ៍។ ប្រាសាទនេះមានប្រាង្គចំនួន៣ ធ្វើពីថ្មបាយក្រៀម ដែលប្រាង្គខាងត្បូង និងកណ្ដាលនៅសល់រូបរាង និងប្រាង្គខាងជើងបានបាក់រលំ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


