ព័ត៌មានជាតិ
ពន្លឿនការកែលម្អរង្វង់មូលតោពីរ និងសួនច្បារ កាន់តែលើកសោភ័ណភាពក្រុងព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៨ ខែសីហានេះ បានដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យការកែលម្អរង្វង់មូលតោពីរ និងសួនច្បារវេទិកាបុណ្យជាតិ ស្ថិតនៅក្រុងព្រះសីហនុ។

លោក គួច ចំរើនថ្លែងថា ការរៀបចំកែលម្អសោភ័ណភាព បរិស្ថាននៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិការបុណ្យជាតិពេលនេះ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តមួយក្នុងចំណោមខេត្តដែលមានប៉ូលសេដ្ឋកិច្ចទាំងបី នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការងារកែលម្អសួនច្បារទាំងពីរខាង ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមាន គុណភាព សោភ័ណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដត្រូវបានបញ្ចប់នៅពេលខាងមុខ។

ខេត្តព្រះសីហនុ បានធ្វើការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ពន្ធនានាជាច្រើន មានដូចជា ផ្លូវថ្នល់ធំទូលាយ សួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវ ដែលជាការទាក់ទាញភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត មកលេងកម្សាន្តនាពេលខាងមុខ។
រង្វង់មូលតោពីរមានផ្ទៃក្រឡាប្រមាណ ១.៣០០ម៉ែត្រការ៉េ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានធ្វើការកែលម្អខឿនឱ្យស្មើរ និងរៀបចំសួនច្បារឱ្យមានសោភ័ណភាព នៅខាងមុខរង្វង់មូលតោពីរក៏បានរៀបចំសួនច្បារសម្រាប់ភ្ញៀវទេសចរថតរូបលេងកម្សាន្តផងដែរ។

ចំណែកសួនច្បារនៅខាងមុខវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ មានផ្ទៃក្រឡាប្រមាណជា ១៦.០០០ម៉ែត្រការ៉េ បានរៀបចំកែលម្អឱ្យមានសោភណភាព បរិស្ថាន ក៏ជាទីតាំងរៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិសេសទៀតជាកន្លែងសាធារណៈសម្រាប់សាធារណៈ ជនដើរហាត់ប្រាណ៕ ដោយ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


