ព័ត៌មានជាតិ
រដ្ឋាភិបាលផ្អាកជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មីសម្រាប់ឆ្នាំ២០២២ លើកលែងក្រសួងសុខាភិបាល
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២២ លើកលែងតែក្រសួងសុខាភិបាលប៉ុណ្ណោះ។
យោងតាមលិខិតចុះថ្ងៃទី១៧ ខែសីហា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រីថាក្នុងបរិបទនៃការអូសបន្លាយនៃជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងតាម ចំណារឯកភាពដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លើលិខិតលេខ៥៧៨៧ សហវ.អថ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចជាផ្លូវការផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្ត្រីថ្មីរបស់គ្រប់ក្រសួង-ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ”៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


