ព័ត៌មានជាតិ
សមត្ថកិច្ច ចាប់ខ្លួនឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ប្រដាប់អាវុធ២នាក់ ជាមួយគ្រឿង ញៀន ជាង២៨គីឡូក្រាម
ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ដែលបាញ់តដៃជាមួយសមត្ថកិច្ច ចំនួន២នាក់ (ជន ជាតិថៃម្នាក់, និងជនជាតិខ្មែរម្នាក់) ត្រូវកម្លាំងជំនាញមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបចាប់ខ្លួន និងរឹបអូសគ្រឿងញៀន ជាង២៨គីឡូក្រាម។
សមត្ថកិច្ចជំនាញមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនី យ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១ និង៥០នាទី កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាប លើ២គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់។
គោលដៅទី១- បណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២-ផ្ទះ លេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់បញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រតិបត្តិការបង្រ្កាប ជនល្មើសបានធ្វើការតដៃ ដោយបាញ់មកលើកម្លាំងសមត្ថកិច្ច ដែលធ្វើឲ្យសមត្ថកិច្ចត្រូវបាញ់តបត ដើម្បីការពារខ្លួនវិញ និងបានធ្វើឲ្យជនល្មើស ទម្លាក់អាវុធប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
ក្នុងប្រតិបត្តិការ បង្រ្កាបប្រក បដោយគ្រោះថ្នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ, ២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ និងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទ ម៉េតំហ្វេតាមីន (ICE) ចំនួន ២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង ២៤គីឡូក្រាម, ប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ ៤គីឡូក្រាម ។ រថយន្ត ៤គ្រឿង, ទូរសព្ទ័ ៦គ្រឿង, អាវុធខ្លី ម៉ាក រ៉ូឡូ ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិនទាន់បាញ់ ៣គ្រាប់។
ជនសង្ស័យ និងវត្ថុតាងចាប់យកទាំងអស់ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕ (ដោយ)៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


