ព័ត៌មានជាតិ
រកឃើញកូវីដ១៩ បំប្លែងថ្មី Delta ១៦៣ កើនដល់ជិត ១ ពាន់នាក់ ៤ រាជធានី-ខេត្តច្រើនជាងគេ
ក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ នេះ បានប្រកាសការរកឃើញករណីវីរុសកូវីដ១៩ បំប្លែងថ្មី ដែលតា (Delta) ចំនួន១៦៣ នាក់ថ្មីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩៩៩ នាក់ ដែលបានប៉ះពាល់ដល់ ២៣ រាជធានី-ខេត្ត លើកលែងតែខេត្តចំនួន២ គឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញ។

នៅក្នុងចំណោមរាជធានី-ខេត្តដែលរកឃើញវីរុសបំប្លែងថ្មីទាំងនោះ មានរាជធានី-ខេត្តចំនួន ៤ ឆ្លងច្រើនជាងគេ គឺរាជធានីភ្នំពេញ ចំនួន ២៣៨ ករណី ខេត្តឧត្តរមានជ័យ ១៧៦ ករណី ខេត្តសៀមរាប ១៣៨ ករណី និងខេត្តបន្ទាយមានជ័យ ១៤៦ ករណី។

លោកស្រី ឱ វណ្ឌឌីន បញ្ជាក់ក្នុងសេចក្ដីប្រកាសនៅថ្ងៃទី ២២ ខែសីហានេះថា វីរុសដែលតា កំពុងបន្តរាត្បាតក្នុងសហគមន៍ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្ដាខេត្តមួយចំនួនទៀត៕ ដោយ៖ ឡេង ដេត



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


