Connect with us

ព័ត៌មានជាតិ

លម្អិតគម្រោងផ្លូវជាតិ ៤៨ ទៅកោះកុង ក្រុមហ៊ុនកូរ៉េទទួលខុសត្រូវសាងសង់

បានផុស

នៅ

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុក​ស្រែអំបិលដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ​កាល​ពី​ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង និង​ប្រវែង២៥,១គីឡូម៉ែត្រសាងសង់​ចំនួន ០៤ គន្លងលើទីតាំងចំនួនបួនគឺ៖

១). ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០)
២). ប្រវែង៣,៤ គីឡូម៉ែត្រ (គ.ម ៥៧+៧០០ – គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី១ (Realignment)
៣). ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ – គ.ម ១២៨+៦០០) ចំណុចចំណោត​តាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២ (Realignment)
៤). ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០ – គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ (ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុងកៅស៊ូ (AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក​(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។

ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង៖

១). ចំការហ្លួង
២). ស្រែអំបិល
៣). ផ្លូវបំបែកចូលទៅគីរីសាគរ
៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី
៥).ផ្លូវបំបែកចូលទៅព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ តម្លៃគម្រោងសាងសង់ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន ៦ ០០០ ០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic ​Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣ ២៥២ ០០០ ដុល្លារអាមេរិក សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោះមីន និង​គ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា។

​បញ្ជាក់​ដល់​ក្រុមហ៊ុន​ដែល​ទទួល​បន្ទុក​​សាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​ស្នើ​ឱ្យក្រុម​ហ៊ុន​សាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស​សាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បងដូចស្តង់ដាប្រទេស​កូរ៉េ និង​ត្រូវធានាថាគ្មានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ តាមរយៈការបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ និងមានភ្លើងបំភ្លឺនៅពេលយប់ផងដែរ។

គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹង​សម្រួល​ការ​ធ្វើ​ដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូន ជំរុញសក្តានុពលតំបន់ទេសចរណ៍ និង​បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង។ តាមបណ្តោយផ្លូវជាតិលេខ៤៨នេះ មានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ចំនួន០៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) ២). តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា (Ratana SEZ) ព្រមទាំងមានតំបន់ទេសចរណ៍គិរីសាគរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទី មុន

Kim ឆ្លើយតបពាក្យចចាមអារ៉ាមថានាងធ្វើរហែករ៉ូបតម្លៃជិត ៥លានដុល្លារ

សន្តិសុខសង្គម១ ម៉ោង មុន

ចាប់​បាន​ខ្មាំង​កាំភ្លើង​ និង​ជនសង្ស័យ​ជួញដូរ​អាវុធ​ រួម​នឹង​បក្ខពួក​ស្រីប្រុស​សរុប៦នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

​ថ្ងៃទី​២៨ ខែមិថុនា​ ​រដ្ឋបាល​រាជធានី​នឹង​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុ​ប​ជលផល​ដល់ស្ពាន​អាកាស​ក្បាលថ្នល់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ជួសជុល ថែទាំ ផ្លូវ​ក្រាល​គ្រួស​ក្រហម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ប្រវែង​ជិត​១០​គីឡូម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

មីជាតិ រកឃើញអ្នកមានសំណាង ឈ្នះរង្វាន់ ៥,០០០,០០០ រៀល ពីកម្មវិធីហែកឆុង ហែកឈ្នះ វគ្គ ២

Sokha Hotels

ព័ត៌មានពេញនិយម