ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ដាក់ទីតាំងមួយចំនួនជាតំបន់ក្រហម និងបិទខ្ទប់បណ្ដោះអាសន្ន
នៅក្នុងខេត្តបន្ទាយមានជ័យ មិនទាន់មានការធូរស្បើយដោយនៅតែមានការឆ្លងរាលដាលជាបន្តបន្ទាប់នៅឡើយ អាជ្ញាធរសម្រេចដាក់ទីតាំងមួយចំនួនជាតំបន់ក្រហមនិងបិទខ្ទប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបង្ហាញថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ចំនួន១៩៩នាក់ ដោយធ្វើសំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដែលភាគច្រើនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករទើបត្រឡប់មកពីប្រទេសថៃ ហើយនៅថ្ងៃដូចគ្នានេះ មានអ្នកជាសះស្បើយចំនួន១០៥នាក់ ។

ពាក់ព័ន្ធការឆ្លងកូវីដ១៩ មិនទាន់ថមថយនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមនូវទីតាំងមួយចំនួនកាលពីថ្ងៃទី២៣ ខែសីហា ផ្សារចក្រី ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដោយបានធ្វើការបិទខ្ទប់រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ដោយអាជ្ញាធរចាត់ទុកថា ផ្សារនេះមានការឆ្លងរាលដាលច្រើន ។
កំណត់ភូមិសាស្ត្រមួយចំនួនទៀត ក្នុងសង្កាត់ទឹកថ្លៃ និងសង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ជាតំបន់ក្រហម ដោយសារតំបន់ទាំងនោះ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ ។
ក្នុងសេចក្តីសម្រេចបន្តថា សម្រាប់តំបន់មួយចំនួនក្នុងក្រុងសិរិសោភ័ណ ត្រូវបានដាក់ជាតំបន់ក្រហមនោះ មានបរិវេណផ្សារទឹកថ្លៃ វត្តភ្នំជញ្ជាំង ខាងកើតឈាងខាងជើងវត្តទឹកថ្លា ទីតាំងទាំង៣នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា និងបរិវេណផ្សារពង្រ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ។

គួរបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពនៃការធ្វើដំណើរឆ្លងដែនរបស់ពលករមកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយក្នុងមួយថ្ងៃៗគឺចាប់ពី៤០០ ទៅ៥០០នាក់ ដោយពលករក្នុងចំណោមទាំងអស់នេះ ត្រូវបានមន្ត្រីសុខាភិបាល ធ្វើសំណាករកឃើញថា មានប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នខេត្តមួយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួន១៤៦នាក់ហើយ។ ដោយឡែកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៩នាក់ និងមានអ្នកជាសញស្បើយចំនួន ១០៥នាក់៕
អត្ថបទ ៖ ពៅ



-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


