Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល និងខេត្តអានយ៉ាង​ប្តេជ្ញារក្សាការពារតំបន់ព្រំដែន​ឱ្យ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព

បានផុស

នៅ

អភិបាលខេត្តកណ្តាល និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញារក្សាការពារតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ឆ្លើយតបសំណូមពររបស់ខេត្តនីមួយៗ និងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការងារត្រួតពិនិត្យលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារគ្រប់គ្រងសន្តិសុខ និង ស​ភាព​ការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ និងច្រកទ្វារព្រំដែន រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង នៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម តាមរយៈប្រព័ន្ធ Online Zoom កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីក្រុមការងារបច្ចេក​ទេស នៃខេត្តទាំងពីរបានប្រជុំត្រួតពិនិត្យ លើលទ្ធផលកិច្ចសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០១៩ និងលើកទិសដៅការងារ ៦ខែចុងឆ្នាំ២០១៩ កាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២០ រួចមក ខេត្តទាំងពីរ មិនបានរៀបចំកិច្ចប្រជុំ៦ខែតាមកាលកំណត់នោះទេ ចាប់ពី៦ខែ ចុងឆ្នាំ ២០១៩មក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាមូលហេតុធ្វើអោយការផ្លាស់ប្តូរព័ត៌មានពុំបានគ្រប់ជ្រុងជ្រោយ។

លោកអភិបាលខេត្តបានបន្ថែមថា បើទោះបីជាយ៉ាងនេះក្តី ភាគីខេត្តទាំងពីរ នៅតែបន្តខិតខំយកចិត្តទុកដាក់វិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការដោះស្រាយនូវបាតុភាពអសកម្មនានា និង សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ពិសេសការងារទប់ស្កាត់ការរីករាលដានជំងឺឆ្លង កូវីដ-១៩ សំដៅបន្តរក្សាការពារតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ឆ្លើយតបសំណូមពររបស់ខេត្តនីមួយៗ និងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ។

ជាការឆ្លើយតបលោក ង្វៀន ថាញ់ងប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានយល់ស្របទៅនឹង ការលើកឡើងរបស់ភាកីកម្ពុជា ហើយភាគីវៀតណាមនឹងខិតខំ ជម្រុញកិច្ចសហប្រិតបត្តិការតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

លោក ង្វៀន ថាញ់ងប៊ិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងខេត្តកណ្តាលនិង អាន​យ៉ាន ដែលបានអនុវត្តនាពេលកន្លងមក ដោយទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដែលសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការអនុវត្តកម្មវិធីការងាររួមគ្នា ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងខេត្តទាំងពីរ ដែលជាទុន និងមធ្យោបាយមួយយ៉ាងសំខាន់ក្នុងការស្វែងយល់ពីភាពខ្វះចន្លោះដែលនៅ​សេស សល់ ដើម្បីឱ្យយើងទាំងអស់គ្នារិះរកវិធីសាស្ត្រក្នុងការធ្វើសកម្មភាពរួមគ្នា ឱ្យរឹតតែមានប្រសិទ្ធភាពជាងមុន សំដៅផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃខេត្តទាំងពីរ៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម