ព័ត៌មានជាតិ
មុខម្ហូប ដែលជាអាហារប្រពៃណីវប្បធម៌ខ្មែរ ត្រូវបានបង្ហាញ នៅក្នុងកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិ នៅសហព័ន្ធរុស្ស៊ី
ការចំអិនម្ហូបអាហារប្រពៃណីជាតិ រួមទាំងការសម្តែងសិល្បៈ និងបង្ហាញសំលៀកបំពាក់ ដែលជាប្រពៃណីជាតិខ្មែរ ត្រូវបានបង្ហាញជូនដល់ថ្នាក់ដឹកនាំរុស្ស៊ី នៅក្នុងព្រឹត្តិការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៧ ឆ្នាំ២០២១ នេះបើតាមការឲ្យដឹងពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី២៦ ខែសីហា នេះ ដែលកម្មវិធីនោះ ចូលរួមបើកដោយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។

បើតាមសមាគមនិស្សិតខ្មែរ ព្រឹត្តិការណ៏នោះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីទីប្រឹក្សាតំណាងឯកអគ្គរាជទូត ព្រមទាំងមន្ត្រីការទូត បុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងក្រុមការងារសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ផងដែរ។ កម្មវិធីនោះ ត្រូវបានឲ្យឈ្មោះថា “International Festival of National Cuisine 2021” ដែលជាផ្នែកមួយរបស់កម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៧ ឆ្នាំ២០២១ “International Army Games VII (ARMI-2021)” និងវេទិកាបច្ចេកទេសយោធាអន្តរជាតិ ឆ្នាំ២០២១ “International Military-Technical Forum 2021” នៅទីលានហ្វឹកហាត់អាឡាប៊ីណូ (Alabino Training Ground) តំបន់មូស្គូ សហព័ន្ធរុស្ស៊ី។

សមាគមនិស្សិតខ្មែរអះអាងថា នៅក្នុងស្មារតីជួយជំរុញដល់គោលនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងពិធីនោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមចំអិនម្ហូបអាហារប្រពៃណីជាតិ រួមទាំងការសម្តែងសិល្បៈ និងបង្ហាញសំលៀកបំពាក់ប្រពៃណីជាតិខ្មែរជូនដល់ថ្នាក់ដឹកនាំរុស្ស៊ី តំណាងប្រតិភូ នៃក្រសួងការពារជាតិបរទេសចំនួន១១៧ ប្រទេស តំណាងក្រុមហ៊ុនរុស្ស៊ី និងបរទេសមកពីជិត១០០ប្រទេស និងបណ្តាសាធារណជនរុស្ស៊ី បានភ្លក់រស់ជាតិម្ហូបខ្មែរដែលបានដកស្រង់ចេញពីសៀវភៅ “the Taste of Angkor” របស់ Ministry of Foreign Affairs and International Cooperation – Cambodia អមដោយការសម្តែងសិល្បៈជូនទស្សនា នាពេលនោះផងដែរ៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


