ព័ត៌មានជាតិ
បើកម៉ូតូកង់បីឥណ្ឌាមកលោតទឹកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីកើតឡើងក៏បានដាច់ចិត្តបើកកង់បីឥណ្ឌាមកលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ តូច លីដា ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបបរត់PassApp ស្នាក់ម្ដុំផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ស្វាយរៀង1N-2912 ធ្វើដំណើរពីរង្វង់មូលគួចកាណុងឡើងមកលើស្ពានជ្រោយចង្វារ ខណៈបានពាក់កណ្ដាលស្ពានក៏ឈប់ រួចឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកលិចបាត់ឈឹងតែម្ដង ដោយបន្សល់ទុកម៉ូតូកង់បីមួយគ្រឿង កាបូបលុយមួយ ទូរស័ព្ទ និងស្បែកជើង១គូរ នៅលើស្ពាន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសាច់ញាតិជនរងគ្រោះតាមរយៈលេខទូរស័ព្ទជនរងគ្រោះដែលបន្សល់ទុក រួចហើយក៏យកវត្ថុតាងរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ជាបណ្ដោះអាសន្ន រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទើបប្រគល់ជូនវិញ៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)