ព័ត៌មានជាតិ
គ្រប់ការដ្ឋានសំណង់ទាំងអស់ តម្រូវឲ្យយកសំណាករយៈពេល១០ថ្ងៃម្តង
ការដ្ឋានសំណង់សរុបចំនួន៤៥ការដ្ឋាននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលកំពុងដំណើរការ និង មានបុគ្គលិក កម្មករកំពុងបម្រើការងារ តម្រូវឱ្យម្ចាស់ការដ្ឋានទាំងអស់រៀបចំយកសំណាករកមេរោគកូវីដ-១៩ លើកម្មករនិយោជិតរបស់ខ្លួនរៀងរាល់១០ថ្ងៃម្តង ដោយសហការជាមួយក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន រួចថតរូបព្រមទាំងរាយការណ៍ជាលាយលក្ខណ៍អក្សរមករដ្ឋបាលខណ្ឌ អំពីចំនួនអ្នកយកសំណាក អ្នកវិជ្ជមាន ឬអវិជ្ជមាន ហើយត្រូវគោរពតាមវិធានការសុខាភិបាល ចំពោះកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងដូច្នេះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការចូលរួមអនុវត្តសេចក្តីជូនដំណឹងលេខ ០២០/២១សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ តាមរយៈកម្មវិធី Zoom Meeting។
ក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមពីលោកអភិបាលរងទទួលបន្ទុក ការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌ លោកប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងតំណាងម្ចាស់ការដ្ឋានសំណង់ក្នុងមូលដ្ឋានខណ្ឌផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលក៏បានក្រើនរំឮកបន្ថែមចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងការដ្ឋានទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ លើការងាររបស់ខ្លួនមួយចំនួនដូចជា៖
-ការដ្ឋានសំណង់ សូមអនុវត្តការសាងសង់របស់ខ្លួន ឲ្យត្រឹមត្រូវតាមប្លង់ស្ថាបត្យកម្ម ពោលគឺគោរពអនុវត្តតាមច្បាប់ ស្តីពីសំណង់ស៊ីវិល ចៀសវាងការលបលួចសាងសង់លើសជាន់ ខុសបច្ចេកទេស ឬខុសប្លង់អនុញ្ញាត ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលសាងសង់ និងពេលអនាគត ។
-ត្រូវចៀសវាងឲ្យបានជាអតិប្បរមា ការបង្កសំឡេងរំខាន ផលប៉ះពាល់ពីការសាងសង់ ដល់លំនៅដ្ឋានអ្នកជិតខាងជាប់ព្រំ បង្កបាក់ស្រុតផ្ទះអ្នកជិតខាង ។
-ជាពិសេសត្រូវយកចិត្តទុកដាក់លើបច្ចេកទេសហ៊ុមព័ទ្ធការដ្ឋាន ឲ្យបានត្រឹមត្រូវ និងធានាសុវត្ថិភាពរបស់កម្មករ និយោជិតក្នុងការដ្ឋានរបស់ខ្លួន ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


