ព័ត៌មានជាតិ
តេស្ដសំណាកនគរបាលវរសេនាតូចការពារព្រំដែនគោកសរុប១៩៩នាក់ រកឃើញវិជ្ជមានកូវីដចំនួន៤នាក់
ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជួរមុខបានយកសំណាកធ្វើតេស្តរហ័សទៅលើនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១-៨៩១និង៨១៥ សរុបចំនួន១៩៩នាក់ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៤នាក់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ដោយការយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពសុខភាពរបស់កងកម្លាំងនគរបាលជួរមុខនៃវរសេនាតូចការពារព្រំដែនគោកដែលកំពុងប្រតិបត្តិការតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ និងដើម្បីទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ .១៩ ពិសេសជំងឺប្រភេទថ្មីដែលតានោះ លោកបានឲ្យនគរបាលការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល ចុះយកសំណាកនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១-៨៩១និង៨១៥ សរុបចំនួន១៩៩នាក់ រកឃើញអ្នកកើតជំងឺកូវីដ.១៩ មានចំនួន៤នាក់។

លោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល បានប្រាប់ឲ្យដឹងថា តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកស្រី បានដឹកនាំកម្លាំង ចុះយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកចំនួន៣អង្គភាពមាន ៩១១-៨៩១និង៨១៥ សរុប ចំនួន១៩៩នាក់ ស្រីចំនួន៨នាក់ ។
ក្នុងការចុះយកសំណាកពិនិត្យមេរោគកូវីដ-១៩ដល់មន្ត្រី នគរបាលទាំង១៩៩នាក់ ស្រី៨នាក់នោះ ជាលទ្ធផលបានរកឃើញមន្ត្រីនគរបាលចំនួន៤នាក់ ស្រី១នាក់ មានវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលភ្លាមផងដែរ។ ក្នុងនោះលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី បានផ្តាំផ្ញើដល់មន្ត្រីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ ត្រូវខិតខំព្យាបាលជំងឺ និងថែរក្សាសុខភាព មានអនាម័យ ពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ ជែលឬបាញ់អាកុលជាដើម និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារនិង៣កុំ ជានិច្ច ។

ទន្ទឹមនោះដែរ មន្ត្រីដែលអវិជ្ជមានមិនត្រូវមានមោទនភាពធ្វេសប្រហែសនោះឡើយ គឺត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះថាកូវីដ-១៩ វាមិនភ្លេចយើងទេ តែយើងអាចភ្លេចកូវី-១៩ បាន ដូច្នេះយើងត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការ៣ការ ពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


