Connect with us

ព័ត៌មានជាតិ

បិទ​ការ​ទស្សនា​ប្រាសាទភិមានអាកាស ផ្នែក​ខាងលិច ដើម្បី​ជួសជុល ក្រោយពី​ពិនិត្យឃើញ​មានការ​ទ្រុឌទ្រោម

បានផុស

នៅ

អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​បិទ​ការឡើង​ចុះ​ទស្សនា​តាម​ផ្នែក​ខាងលិច នៃ​ប្រាសាទ​ភិមាន​អាកាស ដែល​ស្ថិត​នៅ​ក្នុង​បរិ​វណ​អតីត​ព្រះរាជវាំង​ក្រុង​អង្គរធំ ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ជួសជុល ក្រោយពី​ពិនិត្យ​ឃើញ​មានការ​ទ្រុឌទ្រោម ហើយ​ការ​ជួសជុល​ធ្វើឡើង​ដោយ​ក្រុម​ជំនាញ​ចិន ក្នុង​ក្របខណ្ឌ​អាយស៊ី​ស៊ី​អង្គរ ហើយ​ប្រើប្រាស់​អ្នកបច្ចេកទេស​កម្ពុជា នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១​នេះ ផ្ញើជូន​អ្នកពាក់ព័ន្ធ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រាសាទភិមានអាកាស ដែល​ស្ថិតនៅក្នុង​បរិវេណ​អតីត​ព្រះរាជវាំង​ក្រុង​អង្គរធំ កំពុង​មាន​សភាព ទ្រុឌទ្រោម​ប្រឈម​ហានិភ័យ​ខ្ពស់​ដោយសារ​កត្តា​អាយុកាល និង​ធម្មជាតិ​។ ដោយ​សង្កេតឃើញ​ពី​បញ្ហា​ចំពោះមុខ​នេះ ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​សិក្សា​លើ​ចំណុច​ប្រឈម​នានា ដើម្បី​លើក​គម្រោង សម្រាប់​ការងារ​ជួសជុល​បន្ទាន់​។

ក្នុង​ន័យ​ដើម្បី​សម្រួល​ការងារ​នេះ ក៏ដូចជា​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ ជាយថាហេតុ ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទូទៅ អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​បិទ​ការ​ឡើង​ចុះ​ទស្សនា​ប្រាសាទភិមានអាកាស​តាម​ច្រក​ផ្នែក​ខាងលិច​ជា​បណ្តោះអាសន្ន គិត​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០២១​តទៅ រហូតដល់​ការដ្ឋាន​ត្រូវបាន​ជួសជុល​រួចរាល់។

ទាក់ទង​បញ្ហា​នេះ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​០២ ខែកញ្ញា នេះ​ថា នៅ​ប្រាសាទភិមានអាកាស​នេះ​មាន​ហានិភ័យ​ខ្ពស់ ហើយ​ពីមុន​ក្រុមការងារ​ជំនាញ​របស់​អាល្លឺម៉ង់ និង​ជប៉ុន ធ្លាប់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ម្តង​ហើយ ដើម្បី​ធ្វើការ​ជួសជុល​។ តែ​ក្រោយនេះ ក្រុម​អ្នកជំនាញ​ខាង​ប្រទេស​ចិន ជា​អ្នក​ជួសជុល នៅក្នុង​ក្របខណ្ឌ​អាយ​ស៊ី​ស៊ី​-​អង្គរ ICC-Angkor (​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​) ដោយ​ប្រើប្រាស់​អ្នកបច្ចេកទេស​កម្ពុជា​។

លោក​បញ្ជាក់ថា ការសម្រេច​ជួសជុល​នេះ ដោយសារ​តែ​ប្រាសាទ​នេះ​មាន​បញ្ហា​ទ្រុឌទ្រោម​យ៉ាងខ្លាំង ហើយ​មាន​ហា​ភ័យ​ខ្ពស់ ដោយ​កន្លងមក​ធ្លាប់​ធ្លាក់​ថ្ម និង​មាន​បញ្ហា​ជាច្រើន​ទៀត ហើយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខាង​ចិន​នេះ បាន​ចុះហត្ថលេខា​រួចហើយ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម