ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣៨ នាក់ល្មើសបម្រាមយកសំណាកឃើញវិជ្ជមានកូវីដ១៩
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣៨នាក់ ដែលល្មើស និងបម្រាមយកទៅធ្វើសំណាកលទ្ធផលមានវិជ្ជមានកូវីដ-១៩ ចំនួនម្នាក់ ហើយធ្វើការផាកពិន័យតាមច្បាប់។
លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការឯកភាពក្រុងសិរីសោភ័ណ រួមនឹងកងកម្លាំងនគរបាល អាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនមនុស្ស៣៨នាក់ល្មើសនិងបំរាមក្នុងក្រុងសិរីសោភ័ណនេះដើម្បីចុះរឹតបន្តឹងវិធានការដ្ឋបាល មិនឲ្យមានសកម្មភាពនៃការជុំ ប្រមូលផ្តុំផ្សេងៗ នៅក្នុងភូមិសាស្រ្តក្រុង ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មី Delta។

លោក ហ៊ឹល រ៉ាយ៉ាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការអនុវត្តរឹតបន្តឹងនេះគឺធ្វើឡើងដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជាការជួបជុំផឹកស៊ី លែងល្បែងស៊ីសង សកម្មភាពលេងកីឡា មានលក្ខណៈប្រមូលផ្តុំដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង។
ពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្នុងនោះលោកក៏បានដាក់បទបញ្ជាដល់គ្រប់សង្កាត់ ត្រូវធ្វើការរឹតបន្តឹងមិនត្រូវឲ្យមានសកម្មភាពប្រជុំផ្តុំណាមួយក្នុងមូលដ្ឋានដោយគ្មានអនុញ្ញាតនោះទេ ត្រូវសហការជាមួយកងកម្លាំងពាក់ព័ន្ធចុះអនុវត្តឲ្យបានជាប់ជាប្រចាំ។
លោកបានបន្តថាក្នុងការចុះអនុវត្តជាក់ស្ដែងនោះដែរគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ បានធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល មានចំនួន៧ទីតាំង នៅក្នុងសង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបានចំនួន៣៨នាក់ដើម្បីយកទៅធ្វើសំណាក មុនធ្វើការផាកពិន័យតាមច្បាប់ សំណាកទាំង៣៨នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ម្នាក់។

ទន្ទឹមនឹងនោះលោក ក៏បានអំពាវនាវដល់ពលរដ្ឋ សូមចូលរួមអនុវត្តនៅវិធានការសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល “៣កាពារ ៣កុំ” ឲ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ឡើយ៕
អត្ថបទៈ វ៉ាន់ ណាង
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


