ព័ត៌មានជាតិ
លោក អ៊ុំ រាត្រី៖ ក្រុមគ្រូពេទ្យ ត្រូវគោរព ក្រមសីលធម៌ វិជ្ជាជីវៈ និង កុំយកលុយជាធំ
លោកវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ ដែលកំពុងបំពេញភារៈកិច្ច ក្នុងខេត្តបន្ទាយមានជ័យ ត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាកប្បកិរិយាឲ្យបានសមរម្យ កុំគិតតែពីរឿងលុយជាធំពេក និងមិនត្រូវប្រើអាកប្បកិរិយាមិនសមរម្យ ឬពាក្យសម្ដីមិនរោះ ដល់អ្នកជំងឺឡើយ។ នេះជាការលើកឡើងរបស់លោក អ៊ុំ រាត្រី អភិ បាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីកិច្ចប្រជុំជាមួយវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
លោក អ៊ុំ រាត្រី បានថ្លែងថា គោលបំណង នៃការរៀបចំកិច្ចប្រជុំនេះ គឺលោកចង់ជំរុញឲ្យក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតួនាទី និងភារៈកិច្ច វិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះលោក អ៊ុំ រាត្រី បានលើកយករឿងរបស់លោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុនស្រុកមង្គលបូរី មកនិយាយក្នុងអង្គប្រជុំថា គ្មានក្រមសីលធម៌ បម្រើសេវាសាធារណៈ គិតតែរឿងលុយជាធំ ហើយធ្វើឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត។
លោក អ៊ុំរាត្រី បាននិយាយបន្តថា នៅម៉ោង១០ និង៥នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោកបានបរិ ច្ចាគឈាម ដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្ដវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ហើយត្រូវធ្វើការវះកាត់ នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះ លោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៍ ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវា មុនធ្វើការវះកាត់សិន ទោះអ្នកជំងឺធ្ងន់ក៏ដោយ។
លោក អ៊ុំ រាត្រី បានលើកឡើងបន្តថា កិច្ចប្រជុំនៅថ្ងៃនេះ ក៏ដើម្បីធ្វើការពិនិត្យ ពីសមិទ្ធិផលលើការងារ ដែលមន្ទីរសុខាភិបាល រួមជាមួយដៃគូអភិវឌ្ឍនានា ក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ និងជាឱកាសធ្វើការផ្សព្វផ្សាយដល់សាធារណៈជន ក៏ដូចជាសហគមន៍ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីផែនការយុទ្ធសាស្រ្ត លើវិវ័យសុខាភិបាល ដែលត្រូវយកទៅអនុវត្ត ដោយឈរលើគោលការណ៍ ទទួលខុសត្រូវ ប្រសិទ្ធភាព គុណភាព និងសមធម៌។ជាចុងក្រោយលោក អ៊ុំ រាត្រី បានផ្តាំផ្ញើដល់លោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ក្រមសីលធម៌ វិជ្ជាជីវៈ និងអាកប្បកិរិយា ឲ្យបានសមរម្យ និងកុំយកលុយជាធំ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


