ព័ត៌មានជាតិ
នារីវ័យ២០ម្នាក់ មានវិបត្តិស្នេហាក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនស្ពានជ្រោយចង្វារ
យុវតីម្នាក់ដោយសារតែមានវិបត្តិគ្រួសារររួមទាំងស្នេហាផងដោះស្រាយមិនចេញស្រាប់តែបែកគិតខ្លីមកលោតទឹកសម្លាប់ខ្លួនតែសំណាងល្អបានក្រុមយុវជនជិះកង់មួយក្រុមឃេីញទាន់ហក់ទៅចាប់ទាញ់ជួយសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០២១ចំណុចលើស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន)ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
យុវតីរងគ្រោះឈ្មោះ ពេជ្រ លីសា អាយុ២០ឆ្នាំមុខរបរលក់ឥវ៉ាន់ចាប់ហួយស្នាក់នៅសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា បានជានាងសម្រេចចិត្តចង់បញ្ចប់ជីវិតរបស់ខ្លួនដោយសារនាងមានវិបត្តិក្នុងគ្រួសារនិងស្នេហាព្រមទាំងរឿងស្មុកស្មាញជា ច្រេីនទៀតដោះស្រាយមិនចេញក៏គិតបែបនេះតែម្តង។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវតីរងគ្រោះខាងលើបានហៅកង់បីឥណ្ឌាចេញពីផ្ទះនៅសង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យលុះមកដល់ជិតកណ្តាលស្ពានបានចុះពីលើកង់បីដើរឡើងបង្កាន់ដៃស្ពានបម្រុងលោតស្រាប់តែពេលនោះមានយុវជនមួយក្រុមជិះកង់ប្រទះឃើញក៏ហក់ទៅជួយនិងស្រែកឆោឡោនាំយកនារីខាងលើមកគល់ស្ពានជ្រោយចង្វារត្រើយខាងលិចប្រគល់ឲ្យសមត្ថកិច្ចប្រចាំការនៅគោលដៅទី៣ក្រោមស្ពានជ្រោយចង្វារដើម្បីសួរនាំ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំនិងអប់រំកុំឲ្យគិតខ្លីដូច្នេះតទៅទៀតរួចហើយក៏ទាក់ទងទៅសាច់ញាតិឲ្យមកទទួលនាងត្រឡប់ទៅផ្ទះវិញផងដែរ៕
ដោយ ៖ រស្មី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»