Connect with us

ព័ត៌មានជាតិ

មន្ត្រី​សុខាភិបាល​បាញ់ថ្នាំ​សម្លាប់ ​មេរោគ​ក្នុង​ផ្សារ​សាមគ្គី​ស្ទឹងត្រែង នឹង​បើក​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ថ្ងៃស្អែក​នេះ

បានផុស

នៅ

មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង នៅ​ព្រលប់​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា​នេះ បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​បង្ការ​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​បានសម្រេច​បើក​ឲ្យ ផ្សារ​សាមគ្គី​ស្ទឹងត្រែង ផ្សារ​អូរឫស្សី ផ្សារ​គីឡូ២ និង​ទីប្រជុំជន​លក់ដូរ​ក្នុងភូមិ​សាស្ត្រ​ក្រុង នៃ​ខេត្តស្ទឹងត្រែង ឲ្យ​ដំណើរការ​សកម្មភាព​លក់​ដូរ​ជា​ធម្មតា​វិញ នៅ​ថ្ងៃស្អែក​នេះ​។

លោក​អ៊ុង ​សូ​វៀត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​ថា ការ​បាញ់​ថ្នាំ​នេះ គឺជា​ការបង្កើន​ការអនុវត្ត​យ៉ាង​ម៉ឺង​មាត់ ក្នុង​ការ​បាញ់​ថ្មាំ​សម្លាប់​មេរោគ ជា​យុទ្ធវិធី​បង្ការ និង​ក៏​ជា​សកម្មភាព​ចលនា បងប្អូន​ប្រជាពលរដ្ឋ​យើង​កុំឱ្យ​ភ្លេច​ស្មារតី ក្នុង​ការ​បង្ការ​ជំងឺ​(​កូ​វីដ​១៩)​ដើម្បី​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចុង​សហគមន៍​បន្តទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ សុខាភិបាល​បានបញ្ជាក់​បន្ថែម​ថា នេះ​ជា​យុទ្ធនាការ​មួយ​បន្ថែម​ពីលើ​ការ​ផ្សព្វផ្សាយ​និង​អប់រំ ដើម្បី​ឲ្យប្រជាពលរដ្ឋ យើង​បង្កើន​នៅ​វិធាន​ការបង្ការ​ជំងឺ​(Covid-19) ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ព្រោះ​ពេលនេះ​រដូវ​ធ្លាក់​ភ្លៀង​មកដល់​អាកាសធាតុ​មាន​កំដៅ​ថយចុះ ជា​សញ្ញា​មួយ​ឱ្យ​យើង​ប្រុងប្រយ័ត្ន​។

លោក​បន្ត​ថា កន្លងមក​មន្ត្រី​សុខាភិបាល​បាន​ផ្សព្វផ្សាយ​សារ​អប់រំ សង្កេតឃើញថា​ បង​ប្អូ​ន​ប្រជាពលរដ្ឋ​យើង យល់ដឹង បាន​ទូលំទូលាយ ឱ្យ​ចេះ​ថែរក្សា​សុខភាព ធ្វើ​អនាម័យ​បានជា​ប្រចាំ​ដូចជា​ការពាក់​ម៉ាស់ ការ​លាង​សំអាត​ដៃ និង​អាល់កុល ឬ​សាប៊ូ​ជាដើម រក្សា​គម្លាត​សុវត្ថិភាព​ជាដើម។

អាជីវករ​លក់ដូរ​នៅ​ផ្សា​សាមគ្គី​ក្រុង​ស្ទឹងត្រែង​បាន​អះអាងថា ​សកម្មភាព​បាញ់​ថ្នាំ​របស់​មន្ត្រី​សុខាភិបាល វា​បាន​បញ្ចៀស​ការព្រួយបារម្ភ​ក្នុង​ការ​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​អ្នកដំណើរ​ផ្សេងៗ​ផងដែរ​។ ហើយក៏​ជា​ការ​ក្រើនរំលឹក ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ​កុំឱ្យ​ភ្លេចខ្លួន ក្នុងការ​បង្ការ ជំងឺ​( Covid-19)​។

សូម​បញ្ជាក់​ថា​ យុទ្ធនាការ​បាញ់ថ្នាំ​ចំ​ចាត់​មេរោគ និង​បង្ការ​ជំងឺឆ្លង នៅក្នុង​ខែឧសភា​ឆ្នាំ​២០២១ មកដល់​ថ្ងៃទី ១០​ខែកញ្ញា​នេះ មន្ត្រី​មន្ទីរ​សុខាភិបាល ចុះ​បាញ់​នៅតាម​មន្ទីរ​អង្គភាព​បាន​ចំនួន​២២​លើក នៅ​តាម​ទីសាធារណៈ​ទីប្រជុំ​ផ្សា​សាមគ្គី​- ចំណតរថយន្ត​-​និង​តាម​សួនច្បារ​សាធារណៈ ក្នុង​ក្រុង​ស្ទឹងត្រែង​ផងដែរ៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម