ព័ត៌មានជាតិ
អ្នកវិភាគ ៖ គុណបំណាច់ដ៏ធំធេងរបស់ សម្ដេចតេជោ ហ៊ុន សែន ស័ក្ដិសមមេដាយមាសសន្តិភាពពិភពលោក
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងឱ្យដឹងថា គុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការតស៊ូលះបង់ដើម្បីសន្ដិភាពជូនប្រជាជាតិ គឺមានភាពស័ក្តិសម និងការទទួលបានមេដាយមាស សន្តិភាពពិភពលោក(World Summit Peace)។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលមេដាយមាស សន្តិភាពពិភពលោក (World Summit Peace) ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) នៅក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្ដិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
លោកបណ្ឌិត គិន ភាថ្លែងថា សម្ដេចគឺជាឥស្សជនជាន់ខ្ពស់ ដែលបាននាំមកនូវសន្ដិភាពពេញលេញសម្រាប់ប្រទេសកម្ពុជា ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាកម្ពុជា មានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ស្ថិតក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិក៏ដោយ ក៏ប៉ុន្តែក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ ក្រោយការចាកចេញរបស់អង្គការសហប្រជាជាតិទៅគឺមិនបាននាំមកនូវសុខសន្តិភាព ជូនប្រជាជននោះទេ។

មេដាយដែលសម្ដេចបានទទួលគឺពិតជាស័ក្ដិសមណាស់ ពីព្រោះសម្ដេចជាឥស្សជនជាន់ខ្ពស់នៃប្រទេសកម្ពុជាតែមួយគត់ដែលបាននាំមកនូវសន្តិភាពពេញលេញជូនប្រទេសកម្ពុជា។
លោកបណ្ឌិត គិន ភារំឭកថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ កម្ពុជាមានការបញ្ចប់សង្គ្រាមក៏ពិតមែន ក៏ប៉ុន្តែមិនបាននាំមកនូវសន្តិភាពពេញលេញនោះទេ ក្រោយពេលដែល អ៊ុនតាក់ ចាកចេញទៅ កម្ពុជានៅតែមានសង្គ្រាមស៊ីវិល ការគ្រប់គ្រងលក្ខណៈស្បែកខ្លា គឺមានពួកឧទ្ទាមក្រៅច្បាប់ខ្មែរក្រហមបង្កអសន្តិសុខផ្សេងៗនៅតាមតំបន់ព្រំដែន នៃប្រទេសកម្ពុជា ក៏ប៉ុន្តែក្រោមនយោបាយឈ្នះៗ របស់សម្ដេច គឺបានធ្វើឱ្យកម្ពុជាទទួលនូវសុខសន្តិភាពពេញលេញ នៅខែធ្នូឆ្នាំ ១៩៩៨ ដែលជាសន្តិភាពមិនធ្លាប់មានពីមុនមករយៈពេល ៥០០ ឆ្នាំចុងក្រោយ។

បើតាមអ្នកវិភាគរូបនេះ ការផ្ដល់នូវមេដាយសន្តិភាពនេះ គឺពិតជាស័ក្ដិសមចំពោះការលះបង់ ការខិតខំប្រឹងប្រែងទាំងឡាយរបស់សម្ដេចតេជោ ដើម្បីនាំមកនូវសន្ដិភាពពេញលេញជូនប្រទេសកម្ពុជា។
លោកបណ្ឌិត គិន ភាក៏បានរំឭកអំពីប្រវត្តិនៃការតស៊ូ នៃការលះបង់បូជា សព្វគ្រប់បែបយ៉ាង ដើម្បីប្រជាជាតិកម្ពុជា សម្ដេចតេជោ បានចេញតស៊ូ ក្រោយពីការអំពាវនាវរបស់សម្ដេចនរោត្តម សីហនុ រហូតលោកទៅបង្កើតចលនាតស៊ូប្រឆាំង និងរបបខ្មែរក្រហមរហូតទទួលបានជ័យជំនះ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ និងក្រោយមកទៀតខំប្រឹងកសាងប្រទេសជាតិឡើងវិញ ហើយទប់ទល់ជាមួយនឹងការវិលត្រឡប់មកវិញ នៃរបបខ្មែរក្រហមផង ហើយដៃម្ខាងខិតខំអភិវឌ្ឍប្រទេសជាតិ ខណៈដែលប្រទេសមហាអំណាចមួយចំនួនដាក់សម្ពាធទាំងនយោបាយ ទាំងសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា។

លោកបណ្ឌិតគិន ភាបញ្ជាក់ថា សម្ដេចនៅតែខំប្រឹងប្រែងតស៊ូក្រាញននៀលជាមួយប្រជាជាតិកម្ពុជារហូតធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ ហើយកេរ្ត៍ឈ្មោះ កិត្តិនាម កិត្យានុភាពកម្ពុជា បានលិចត្រដែត ទាំងនេះ សុទ្ធតែជាគុណបំណាចដ៍ធំធេងដែលសម្ដេចពិតជាស័ក្ដិសមទទួលបាននូវមេដាយពិភពលោកនេះ៕
អត្ថបទៈ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


